
អានប្រលោមលោក
· 2020-08-15
អាថ៌កំបាំងពិភពលោកដែលកម្រមានអ្នកដឹង
#ពិភពលោក# #អាថ៌កំបាំង# #ចំណេះដឹង# #រឿងប្លែកៗ# #អប់រំ និងការងារ#
9287
ជាមួយនឹងការស្រាវជ្រាវជាច្រើនទើបបុរាណវិទូរកឃើញនូវរឿងប្លែកៗជាច្រើនដែលបានកើតឡើងរាប់រយឆ្នាំមកហើយដែលត្រូវបានរកឃើញ។ រឿងរ៉ាវខាងក្រោមនេះនឹងធ្វើឲ្យអ្នកភ្ញាក់ផ្អើលជាមិនខាន៖
១. ការបាត់ខ្លួននៃអរិយធម៌ Nazca៖ប្រជាជន Nasska បានក្លាយជាមនុស្សដែលគេស្គាល់ដោយសារតែបន្ទាត់ Nazca ដ៏ធំដែលបានបង្ហាញខ្លួននៅលើផ្ទៃនៃវាលខ្សាច់ Nassa ប្រទេសពេរ៉ូដែលមានទ្រឹស្ដីជាច្រើនអំពីការកើតឡើងនៃឆ្នូត Nazca។
ប៉ុន្តែចុងក្រោយអ្នកវិទ្យាសាស្ត្របានរកឃើញថា ពួកគេបានបង្កើតបន្ទាត់ nazka ដើម្បីទាក់ទងជាមួយនឹងព្រះ។ ចំពោះការបាត់ខ្លួននៃអរិយធម៌ Nazca វាបង្ហាញថា ប្រជាជន nazka ត្រូវផ្លាស់ទីលំនៅដោយសារគ្រោះរាំងស្ងួតនៃការបំផ្លាញព្រៃឈើ។
២. សាកសពត្រីបាឡែននៅក្នុងវាលខ្សាច់ប្រទេសឈីលី៖កន្លែងបញ្ចុះសពត្រីបាឡែនដ៏ធំសម្បើមនេះត្រូវបានគេរកឃើញនៅវាលខ្សាច់អាតាកាម៉ាប្រទេសឈីលីដែលអ្នកវិទ្យាសាស្ត្រនៅតែមិនយល់ថាហេតុអ្វីដែលបណ្តាលឲ្យត្រីបាឡែនទាំងនេះមកស្លាប់នៅក្នុងវាលខ្សាច់បែបនេះទៅវិញ?
ប៉ុន្តែគេគ្រាន់តែដឹងថាមូលហេតុដែលធ្វើឲ្យត្រីបាឡែនទាំងនោះស្លាប់កាលពី 20.000 ឆ្នាំមុន
នោះគឺបណ្តាលមកពីការរីករាលដាលនៃសារធាតុពុលដែលធ្វើឲ្យត្រីបាឡែនស្លាប់យ៉ាងច្រើន។
៣. ការបាត់ខ្លួននៃកងទ័ពស្តេច Campsie ទី II៖កាលបរិច្ឆេទត្រលប់ទៅឆ្នាំ ៥២៤ មុនគ.ស ស្តេចទីពីរនៃ Persia បានផ្លាស់ប្តូរកងទ័ពដើម្បីប្រយុទ្ធប្រឆាំងនឹងជនជាតិអេត្យូពី ប៉ុន្តែបន្ទាប់មករឿងអាថ៌កំបាំងបានកើតឡើងនៅពេលទាហានជាង ៥០.០០០ នាក់កំពុងធ្វើដំណើរស្រាប់តែបាត់ទៅវិញដោយគ្មានដានរហូតដល់ក្លាយជារឿងព្រេងមួយ។
ប៉ុន្តែថ្មីៗនេះមានអ្នកវិទ្យាសាស្ត្រពីរនាក់គឺ Angelo និង Alfredo Castiglioi ដែលពួកគេនិយាយ តើកងទ័ពបានបាត់ទៅណា? ប៉ុន្តែការពិតគឺពួកគេបានស្លាប់ដោយសារព្យុះខ្សាច់៕ ដោយ៖ ឡាវែនដឺរ
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាថ៌កំបាំងដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួនទាក់ទងនឹងមហាកំផែងប្រទេសចិនឬ The Great Wall of China

ការរកឃើញនៃ យក្សក្បាល២ នៅឆ្នាំ ១៦៧៣ ដែលអាចជាភស្ដុតាងថាពិភពលោកយើងធ្លាប់មានយក្ស

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្លែកៗដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាមានសំណាងដែលកើតក្នុងសម័យនេះ

ក្នុងចំណោមផ្លូវ ៣ នេះតើផ្លូវមួយណាដែលអ្នករើសវានឹងបង្ហាញពីអ្នក

ការណែនាំពិសេស
៣ យ៉ាងនេះ ស្ត្រីទាមទារកាន់តែច្រើន បុរសនឹងស្រលាញ់នាងកាន់តែខ្លាំងដូចគ្នា

ការពិត ៦យ៉ាង ដែលស្ត្រីគួរចងចាំជានិច្ច ដើម្បីមានទំនុកចិត្ត និងសុភមង្គលក្នុងជីវិត

ចំណុចសំខាន់ ៣ យ៉ាងដែលគួរចងចាំពេលប្រឈមមុខនឹងមនុស្សថោកទាប កុំ«ទន់ជ្រាយ» ដាច់ខាត

កាន់តែស្ងៀម កាន់តែមានឥទ្ធិពល! ស្ថិតក្នុងស្ថានភាពទាំងនេះ ត្រូវតែចេះរក្សាភាពស្ងប់ស្ងាត់ ទើ់បមានតម្លៃ

យោបល់ទាំងអស់ (0)