បង្ហោះផ្សាយ

ខ្មែរ

SaroeunPheara

· 2020-09-06

ថ្ងៃអាទិត្យនេះ ថៃមានអ្នកឆ្លងមេរោគកូវីដ១៩ថ្មីចំនួន​៦នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ

#COVID-19# #អ្នកស្លាប់# #អ្នកឆ្លង# #សុខភាព# #ជំងឺ#

2343

នៅថ្ងៃអាទិត្យនេះ មជ្ឈមណ្ឌល​រដ្ឋបាលគ្រប់គ្រងស្ថានភាពមេរោគកូវីដ១៩បានរាយការណ៍ថា ប្រទេសថៃមាន​ករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ១៩ ចំនួន ៦ នាក់​ និងមិនមានអ្នកស្លាប់ថ្មីទេ។

​អ្នកជំងឺថ្មី​ ​៥ នាក់ដំបូងគឺ​ជា​ជនជាតិថៃត្រលប់មកពីប្រទេសសិង្ហបុរីចំនួន ៣ នាក់​  និង​ត្រឡប់មកពីសហរដ្ឋអាមេរិកចំនួន ២ នាក់​។ ចំណែកអ្នកជំងឺថ្មីទី ៦ គឺជាបុរសជនជាតិបារាំងម្នាក់ធ្វើដំណើរមកពីចក្រភពអង់គ្លេស។ ​គិតមកដល់ថ្ងៃនេះ ប្រទេសថៃមានអ្នកឆ្លង​មេរោគកូវីដ១៩សរុបចំនួន ៣ ៤៤៤ នាក់ ​ដែលមានអ្នកជាសះស្បើយចំនួន ៣ ២៨១ នាក់ និងបន្សល់ទុកអ្នកជំងឺចំនួន ១០៥ នាក់កំពុងសម្រាកព្យាបាល​ក្នុងមន្ទីរពេទ្យ​ ហើយអ្នកស្លាប់នៅរក្សាចំនួន​ ៥៨ នាក់ដដែល។

​យោងតាមប្រភព ​​Worldometer គិតត្រឹមម៉ោង ១០ ព្រឹកថ្ងៃអាទិត្យ ចំនួនសរុប​នៃអ្នកឆ្លងមេរោគកូវីដ១៩ ទូទាំងពិភពលោកបានកើនឡើងដល់ ២៧ លាននាក់ និងមានអ្នកស្លាប់សរុបចំនួន ៨៨៣ ៧០៧ នាក់​។ សហរដ្ឋអាមេរិកមាន​អ្នកឆ្លងច្រើនបំផុតគឺ ៦.៤៣ លាននាក់ បន្ទាប់មកគឺប្រទេសប្រេស៊ីលមានអ្នកឆ្លងសរុបចំនួន ៤.១២ លាននាក់ ហើយប្រទេសឥណ្ឌាមានអ្នកឆ្លងសរុបចំនួន ៤.១១ លាននាក់។ គួរបញ្ជាក់ផងដែរថា ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី ១២២ ក្នុងចំណោមប្រទេសដែលឆ្លងមេរោគកូវីដ១៩នៅទូទាំងពិភពលោក៕

 កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ nation thailand

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (33)

តុងតុង

· 2020-09-08

😮😮😮

Nov Seanghor

· 2020-09-08

😮😮😮😮😮

Thea316013008

· 2020-09-08

🤔🤔🤔

NaFY ID77247686

· 2020-09-07

😊

onsky

· 2020-09-07

😄😃

Dara Coca

· 2020-09-07

😎

មិត្ត123045698

· 2020-09-07

👍👍👍

សុខនី3

· 2020-09-07

😍😍

On The Men

· 2020-09-07

😘😘😘

មិត្ត058179313

· 2020-09-07

មិនដឹងពេលកូវីដនិងរលាយបាត់ទេ😌

នាយ សៃ

· 2020-09-07

🤗🤗🤗🤗🤗🤗🤗

មិត្ត75468887

· 2020-09-07

😮😮

BRONYCG

· 2020-09-07

😍😍😘

មិត្ត15991502

· 2020-09-07

carefully

អង្គរក្សBHQ

· 2020-09-07

😃😃😃😃

  • 1
  • 2
  • 3
ទៅកាន់

ការណែនាំពិសេស