
Zodiac - តារានិករ
· 2020-09-12
តើអ្វីទៅជាភាពភ័យខ្លាចធំបំផុតរបស់អ្នកដោយយោងទៅតាមតារានិករនីមួយៗ
#ចំណេះដឹង# #ភាពភ័យខ្លាច# #តារានិករ# #អប់រំ និងការងារ#
2994
យោងទៅតាមក្បួនទស្សទាយ តារានិករនីមួយៗគឺតែងតែមានភាពភ័យខ្លាចធំបំផុតរបស់ពួកគេ។
តើអ្វីទៅជាភាពភ័យខ្លាចធំបំផុតរបស់អ្នក? ចង់ដឹង!អានអត្ថបទខាងក្រោមនេះ៖
១. AQUARIUS៖
ភាពភ័យខ្លាចធំបំផុតរបស់ AQUARIUS ធំបំផុតគឺខ្លាចបាត់បង់សេរីភាព ខ្លាចការរស់នៅដោយមានអ្នកចាំដឹកមុខ។
២. PISCES៖
គ្រាន់តែគិតពីការបាត់បង់ស្នេហាក៍ធ្វើឲ្យតារានិករមួយនេះខ្លាចបាត់ទៅហើយ។ ការភ័យខ្លាចនៃអារម្មណ៍ឈឺចាប់នៃការបាត់បង់គឺខ្លាំងជាងសញ្ញាសម្គាល់ផ្សេងៗទៀតព្រោះពួកគេក៏ខ្លាចសមត្ថភាពរបស់ពួកគេក្នុងការដោះស្រាយភាពទុក្ខព្រួយផងដែរ។
៣. ARIES៖
ការនៅម្នាក់ឯងគឺជាភាពភ័យខ្លាចដ៏ធំបំផុតរបស់ Aries ព្រោះតារានិករមួយនេះមិនចូលចិត្តនៅម្នាក់ឯង មិនចូលចិត្តភាពឯកានោះទេ។ គ្មានមិត្តភក្តិឬការបាត់បង់មនុស្សជាទីស្រលាញ់គឺជាអ្វីដែល ARIES មិនធ្លាប់គិតដល់។ ទោះយ៉ាងណាអ្នកត្រូវគិតថាគ្មានអ្វីជាទៀងទាត់នោះទេដូច្នេះអ្នកត្រូវរៀនកាត់ចិត្តទុកជាមុន។
៤. TAURUS៖
ភាពភ័យខ្លាចរបស់ Taurus គឺក្លាយជាអ្នកដទៃជាមួយមនុស្សដែលធ្លាប់ស្និទ្ធស្នាលជាមួយ។
៥. GEMINI៖
ភាពភ័យខ្លាចធំបំផុតរបស់ Gemini គឺការខកខានមិនបានបំពេញតាមការរំពឹងទុកខ្ពស់របស់ពួកគេ។
៦. CANCER៖
ភាពភ័យខ្លាចរបស់ Cancer គឺការទទួលអារម្មណ៍ដែលមិនត្រូវបានគេស្រលាញ់ចូលចិត្ត។ ត្រូវចាំថាបើគ្មានអ្នកណាស្រលាញ់ទេ កុំភ្លេចស្រលាញ់ខ្លួនឯងឲ្យច្រើន។
៧. LEO៖
ភាពភ័យខ្លាចរបស់ Leo គឺការឈរនៅក្នុងហ្វូងមនុស្សជាច្រើនតែបែរមិនត្រូវបានគេមិនចាប់អារម្មណ៍និងកត់សំគាល់ថាមានខ្លួននៅទីនោះដែរ។
៨. VIRGO៖
ភាពភ័យខ្លាចរបស់ Virgo គឺការប្រឈមមុខនឹងភាពមិនល្អឥតខ្ចោះរបស់ខ្លួន។ ខ្លាចខ្លួនឯងជាមនុស្សអត់ប្រយោជន៏។ ហើយក៏ខ្លាចការស្រលាញ់ផងដែរ។
៩. LIBRA៖
ភាពភ័យខ្លាចរបស់ Libra គឺខ្លាចភាពមិនទាក់ទាញព្រោះតារានិករមួយនេះជាមនុស្សដែលស្រលាញ់អ្វីនិងរៀបចំអ្វីឲ្យស្រស់ស្អាតជានិច្ច។
១០. SCORPIO៖
អ្វីដែលតារានិករមួយនេះខ្លាចបំផុតគឺការត្រូវបានមនុស្សដែលខ្លួនឯងស្រលាញ់និងទុកចិត្តបំផុត កុហក បោកប្រាស់។
១១. SAGITTARIUS៖
ភាពភ័យខ្លាចរបស់តារានិករមួយនេះគឺការអភ័យទោសឲ្យគេហើយតែគេបែរជាគេធ្វើឲ្យឈឺចាប់ម្តងទៀត។
១២. CAPRICORN៖
ភាពភ័យខ្លាចរបស់តារានិករមួយនេះគឺខ្លាចការបដិសេធ។ អ្វីដែលគេស្នើរសុំអ្វីដែលគេចង់បានគឺមិនចង់លឺពាក្យបដិសេធឡើយ។ ប៉ុន្តែត្រូវចាំថាលើលោកនេះគ្មានរឿងអ្វីដែលសមបំណងរហូតនោះទេ ត្រូវរៀនចេះទទួលស្គាល់ការពិតខ្លះ៕ ដោយ៖ Orchid
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (5)
ឡេង សោម
· 2021-02-23
ឆ្លើយតប
0973475837
· 2020-09-14
😍😍😍
អ្នក សិក្សា
· 2020-09-13
heudhusus
EapVannyID818198275
· 2020-09-12
😯😯😯
Si Rey
· 2020-09-12
👸🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭
- 1
ទៅកាន់