បង្ហោះផ្សាយ

ខ្មែរ

Zodiac - តារានិករ

· 2020-10-06

ចំណុចខ្លះដែលគួរដឹងពីអត្តចរិតរបស់ LIBRA

#ចំណេះដឹង# #Libra# #តារានិករ# #អប់រំ និងការងារ# #ការទស្សន៍ទាយ#

8295

LIBRA គឺជាក្រុមតារានិករដែលកើតក្នុងថ្ងៃ (២៣ កញ្ញា ដល់ ២២ តុលា) ជាតារានិករដែលមានធាតុខ្យល់ មាននិមិត្តសញ្ញារូបជញ្ជីង។តាមរយៈអត្ថបទខាងក្រោមនេះអ្នកនឹងដឹងថា Libra ជាមនុស្សបែបណា។

- Libra ជាប្រភេទមនុស្សដែលទទួលបានការស្រលាញ់ពីមនុស្សគ្រប់គ្នា តែមានមិត្តភក្តិតិចតួចប៉ុណ្ណោះដែលជិតស្និទ្ធ ដោយសារតែគេមិនសូវចេះនិយាយច្រើន មិនឆ្មើងឆ្មៃ តែស្លូតបូតទើបអ្នកផងស្រលាញ់ចូលចិត្តច្រើន។

- Libra ពួកគេឯករាជ្យ មានភាពវៃឆ្លាតនិងមានសមត្ថភាពពេញលេញប៉ុន្តែ Libra រស់នៅជាមួយអ្នកដទៃឬមនុស្សជិតស្និទ្ធគឺប្រសើរជាងរស់នៅឯករាជ្យម្នាក់ឯងព្រោះតារានិករនេះគឺមិនសូវចេះមើលថែរខ្លួនឯងប៉ុន្មានឡើយ។

- មានរឿងខ្លះមនុស្សជាច្រើនគិតថាមិនអាចធ្វើបាននោះទេរហូតដល់តារានិករនេះធ្វើបានទើបមានគេភ្ញាក់ផ្អើលវាអាចធ្វើបានពិតមែន។

- Libra គឺជាមនុស្សចម្លែកម្នាក់តែងចាប់អារម្មណ៍និងមានភាពភ្ញាក់ផ្អើលគ្រប់រឿង។

- Libra មិនចូលចិត្តបណ្តែតបណ្តោយខ្លួនឯងឲ្យលិចលង់ទៅក្នុងអារម្មណ៍និងការគិតជ្រាលជ្រៅរបស់ខ្លួនឯងឡើយ។

- ដោយសារ Libra ជាមនុស្សត្រង់ដូច្នេះហើយគេនឹងស្អប់អ្នកខ្លាំងបើសិនជាអ្នកហ៊ានកុហកនិងបោកប្រាស់នូវអារម្មណ៍របស់ពួកគេ។ ដូច្នេះមនុស្សគេនេះលេងអ្វីបានតែកុំលេងសើចជាមួយអារម្មណ៍ឲ្យសោះ។ តែព្រោះតែភាពស្មោះត្រង់នេះហើយទើបគេស្រលាញ់ Libra ច្រើន។

- Libra ចូលចិត្តអ្វីមួយដែលច្បាស់លាស់ ដូច្នេះបើគេដឹងថាម្នាក់នោះជាមនុស្សអវិជ្ជមានសម្រាប់គេហើយគេនឹងមិនក្បែរដាច់ខាត។

- បើស្រលាញ់នរណាម្នាក់វិញ Libra មិនសូវចេះនិយាយទេ តែគេតែងបង្ហាញពីទង្វើរដែលបង្ហាញថាគេស្រលាញ់និងចាប់អារម្មណ៍ម្នាក់នោះមែន តែស្ដាយណាស់មនុស្សដែលគេស្រលាញ់មើលមិនឃើញពីទង្វើរនោះ។

- Libra គឺមានមិត្តម្នាក់ដែលតែងផ្តល់នូវដំបូន្មានស្នេហាឲ្យជានិច្ច តែមិនដឹងយ៉ាងម៉េចគឺនៅតែ Single ដដែល។

- ជាទូទៅ Libra មិនសូវមានគំនុំជាមួយអ្នកណាទេ តែគេប្រច័ណ្ឌមនុស្សដែលគេស្រលាញ់សូម្បីតែនៅជាមួយមិត្តភ័ក្តក៏ដោយ។

- Libra ជាមនុស្សរាងអៀនបន្តិចតែប្រសិនបើអ្នកបានស្គាល់ច្បាស់អ្នកនឹងដឹងថាពួកគេជាមនុស្សដែលគួរឲ្យចូលចិត្តប៉ុណ្ណា។ ឃើញមិនសូវមាត់មិនសូវករចឹងទេតែរឿងផ្សេងគឺមិនចេះចាញ់លើអ្វីមួយងាយៗឡើយប្រសិនបើពួកគេតាំងចិត្តធ្វើហើយ។ ហើយធ្វើអ្វីក៏ដោយក៏មិនដែលបោះបង់ចោលពាក់កណ្តាលផ្លូវដែរ។

- អ្វីដែលគួរឲ្យស្រលាញ់របស់ Libra នោះគឺគេតែងយល់ពីមនុស្សគ្រប់គ្នាជានិច្ចដោយព្យាយាមយកចិត្តអ្នកដទៃមកដាក់ក្នុងចិត្តខ្លួននិងព្យាយាមរៀនស្វែងយល់ពីមនុស្សគ្រប់គ្នាដោយយកចិត្តទុកដាក់បំផុត។

- ពាក្យមួយដែល Libra តែងនិយាយទៅកាន់មិត្តនោះគឺ ខ្ញុំនឹងនៅគាំទ្រនិងនៅក្បែរអ្នកជានិច្ចរហូតដល់ទីបំផុត ធ្វើឲ្យអ្នកណាដែលជាមិត្តរបស់ពួកគេគឺមានអារម្មណ៍ថាកក់ក្តៅជានិច្ច។

- Libra ជាមនុស្សដែលមិនចេះរាងនោះទេតែងឈឺនិងយំចំពោះរឿងដដែលៗជារឿយៗ។ ប៉ុន្តែ Libra តែងខិតខំប្រឹងប្រែងធ្វើឲ្យទំនាក់ទំនងស្ថិតស្ថេរជារៀងរហូត ព្រោះមិនចង់បាត់បង់អ្វីដែលធ្លាប់ពេញចិត្តឡើយ។

- ដៃគូដែលសាកសមបំផុតរបស់ Libra មាន Aries, Gemini, Libra៕ ដោយ៖ Orchid


សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (72)

មិត្ត370713118

· 2021-05-08

😆😆😆

Rith KH 8686

· 2021-02-07

Hi

Love Bkg

· 2021-01-27

😀

Samoeurn Ros 251120

· 2021-01-24

😍😍😍

Vl BOL

· 2021-01-08

😍😍😍

Sopheak Keo1

· 2020-12-19

libra ឯករាជ្យចូលចិត្តធ្វើតាមអារម្មណ៏ ហើយពូកែយំពេលពិបាកចិត្ត(វាគឺជាខ្ញុំ☺️)

មិត្តភ័ក្រ្ត 7684392

· 2020-11-30

😮😮

Pov Boy Slot

· 2020-11-03

💪💪💪

កូដណែនាំ 70665338

· 2020-10-26

😋😋😋

0973475837

· 2020-10-20

😍😍😍

Koeut Rithy

· 2020-10-20

👍👍👍

មិត្ត472036438

· 2020-10-13

👍👍👍

ATEV007

· 2020-10-07

👍👍👍

ID77210153

· 2020-10-07

😍😘😘😘

ID77284877

· 2020-10-07

wow

  • 1
  • 2
  • 3
  • 4
  • 5
ទៅកាន់

ការណែនាំពិសេស