
Zodiac - តារានិករ
· 2020-09-26
ទម្លាប់ផ្លូវចិត្តអាក្រក់ៗដែលពិបាកកែបំផុតរបស់អ្នកដោយមើលលើឆ្នាំតារានិករនីមួយៗ
#ចំណេះដឹង# #តារានិករ# #ផ្លូវចិត្ត# #អប់រំ និងការងារ# #ការទស្សន៍ទាយ#
7124
មនុស្សយើងគ្រប់គ្នាតែងមានទម្លាប់ល្អនិងទម្លាប់អាក្រក់រៀងៗខ្លួន។ យោងទៅតាមតារានិករនីមួយៗគឺគេអាចមើលដឹងថាអ្នកមានទម្លាប់អាក្រក់បំផុតបែបណាខ្លះ។
ពេលខ្លះដឹងហើយអ្នកគួរតែកែប្រែខ្លះដើម្បីឲ្យជីវិតអ្នកបានប្រសើរជាងមុន។
១. AQUARIUS (២០ មករា ដល់ ១៨ កុម្ភៈ)៖
អ្នកជាមនុស្សងាយនឹងវិនិច្ឆ័យលើអ្នកដទៃ។ ទម្លាប់ដ៏អាក្រក់របស់អ្នកគឺងាយនឹងកាត់សេចក្តីអ្នកដទៃឆាប់រហ័សពេក។ អ្វីដែលអ្នកត្រូវផ្លាស់ប្តូរគឺត្រូវរៀនស្វែងយល់ពីអ្នកដទៃជាមុនសិនមុននឹងធ្វើការវិនិច្ឆ័យទៅលើនរណាម្នាក់នោះទើបធ្វើឲ្យមនុស្សនៅក្បែរអ្នកកាន់តែមានអារម្មណ៍ប្រសើរចំពោះអ្នក។
២. PISCES (១៩ កម្ភៈ ដល់ ២០ មីនា)៖
អ្នកជាមនុស្សដែលមានទុក្ខព្រួយច្រើន។ អ្នកគួររៀនចាប់អារម្មណ៍និងរីករាយនៅអ្វីៗដែលមាននៅជុំវិញខ្លួនប្រសើរជាងដាក់សំពាធលើខ្លួនឯង និងរៀនដាក់ចុះអ្វីដែលធ្ងន់នៅក្នុងចិត្តឲ្យបានច្រើន។
៣. ARIES (២១ មីនា ដល់ ១៩ មេសា)៖
ជាមនុស្សដែលមិនសូវចេះមានការអត់ធ្មត់។ នៅពេលដែលចង់ធ្វើអ្វីមួយហើយពេលដែលជួបការលំបាកបន្តិចក៏ចាប់ផ្តើមរាថយនិងបោះបង់ចោល។ បើអ្នកចូលចិត្តធ្វើអ្វីរហន់ពេកអ្នកអាចនឹងបាត់បង់ឱកាសដ៏អស្ចារ្យមួយដែលវាអាចនឹងចំណាយពេលបន្តិចប្រសិនបើអ្នកទ្រាំអត់ធ្មត់ធ្វើវាដោយមិនបោះបង់។ ត្រូវរៀនចេះអត់ធ្មត់ឲ្យខ្លាំងបំផុតនោះលទ្ធផលនិងអ្វីដែលអ្នកប្រាថ្នាចង់បានវានឹងមកក្នុងដៃអ្នកជាមិនខាន។
៤. TAURUS (២០ មេសា ដល់ ២០ ឧសភា)៖
ជាមនុស្សដែលឆាប់អន់ចិត្តណាស់។ មានរឿងខ្លះកុំយកមកទុកក្នុងចិត្តខ្លាំងពេកវានឹងធ្វើឲ្យអ្នកព្រួយចិត្តនិងអារម្មណ៍មិនល្អ។ ការអភ័យគឺជាអ្វីដែលអ្នកត្រូវធ្វើនិងហ្វឹកហាត់ចិត្តឲ្យបានច្រើនជាងនេះ។ ការបណ្តោយឲ្យចិត្តចងគំនុំនឹងរឿងច្រើនពេកវានឹងគ្មានក្តីសុខដល់អ្នកឡើយ។
៥. GEMINI (២១ ឧសភា ដល់ ២១ មិថុនា)៖
ជាមនុស្សដែលគិតច្រើនពេក។ អ្នកត្រូវព្យាយាមធ្វើអ្វីឲ្យខួរក្បាលរបស់អ្នកបានសម្រាកខ្លះ កុំគិតរឿងស្មុគស្មាញច្រើនពេក។ បើអ្នកនៅតែប្រកាន់ខ្ជាប់នឹងរឿងបែបនេះដដែលៗអ្នកអាចនឹងបាត់បង់ឱកាសច្រើនហើយចេញមិនផុតពីខ្លួនឯងឡើយ។
៦. CANCER (២2 មិថុនា ដល់ ២២ កក្កដា)៖
អ្នកស្ថិតតែនៅក្នុងតំបន់សុវត្ថិភាពមួយដោយអ្នកមិនចង់ធ្វើសកម្មភាពអ្វីបន្ថែមទៀតដើម្បីឲ្យខ្លួនឯងរីកចម្រើនជាងនេះឡើយ។ ជីវិតដែលហ៊ានសាកល្បងច្រើនអ្នកក៏នឹងជួបរឿងថ្មីៗច្រើនដូចគ្នាហើយអ្នកនឹងភ្ញាក់ផ្អើលនៅពេលដែលអ្នកបានស្វែងរកអ្វីដែលថ្មីៗដល់ជីវិតរបស់អ្នក។
៧. LEO (២៣ កក្កដា ដល់ ២២ សីហា)៖
អ្នកចូលចិត្តស្តាប់រឿងច្រើនហើយតែងយកមកដាក់ខ្លួនបំភ័យខ្លួនឯងជានិច្ច។ មិនមែនរឿងទាំងអស់សុទ្ធតែទាក់ទងនឹងអ្នកនោះទេ។ ការដឹងអំពីរឿងនេះនឹងជួយអ្នកឲ្យរក្សាការផ្តោតអារម្មណ៍របស់អ្នកហើយមិនត្រូវបានប៉ះពាល់ខ្លាំងពីសកម្មភាពនិងយោបល់របស់មនុស្សដទៃទៀតឡើយ។
៨. VIRGO (២៣ សីហា ដល់ ២២ កញ្ញា)៖
បដិសេធមិនទទួលយកស្តង់ដារណាមួយនៃភាពឥតខ្ចោះ។ មិនមែនមនុស្សគ្រប់គ្នាអាចធ្វើរឿងបានដោយល្អឥតខ្ចោះទាំងអស់គ្រប់រឿងនោះទេ។ មិនមែនមិនឲ្យអ្នកមិនជឿជាក់លើអ្វីដែលអ្នកធ្វើនោះទេប៉ុន្តែគ្រាន់តែកុំចង់បានអ្វីដែលឥតខ្ចោះពេក រៀនទទួលយកនូវស្ថានភាពជាក់ស្តែង។ ព្រោះវានឹងបង្កើនគុណភាពជីវិតរបស់អ្នកនិងជួយឲ្យអ្នកមានអារម្មណ៍ធូរស្រាលនិងស្កប់ស្កល់ជាងមុន។
៩. LIBRA (២៣ កញ្ញា ដល់ ២២ តុលា)៖
ព្យាយាមធ្វើអីឲ្យគេពេញចិត្ត។ អ្នកត្រូវយល់ថាមិនមែនមនុស្សគ្រប់គ្នាសុទ្ធតែពេញចិត្តនិងរីករាយនូវអ្វីដែលអ្នកធ្វើចំពោះពួកគេឡើយ។ ផ្តោតលើការផ្តល់អាទិភាពនិងវាយតម្លៃលើតំរូវការផ្ទាល់ខ្លួនរបស់អ្នក អ្នកក៏សមនឹងទទួលបានសេចក្តីរីករាយផងដែរដូច្នេះកុំផ្តល់ឲ្យតែគេពេកភ្លេចគិតពីខ្លួនឯង។
១០. SCORPIO (២៣ តុលា ដល់ ២១ វិច្ឆិកា)៖
លោភលន់។ អ្នកព្យាយាមធ្វើអ្វីដើម្បីរបស់ដែលអ្នកចង់បាន។ ប៉ុន្តែពេលខ្លះជីវិតមិនប្រែដូចអ្វីដែលអ្នកបានគ្រោងទុកទេ។ ជំនួសឲ្យការពឹងផ្អែកលើអ្វីដែលអ្នកមិនមាន សូមផ្តោតថាមពលរបស់អ្នកលើការកោតសរសើរចំពោះអ្វីដែលអស្ចារ្យដែលមាននៅក្នុងជីវិតរបស់អ្នកវិញប្រសើរជាង។
១១. SAGITTARIUS (២២ វិច្ឆិកា ដល់ ២១ ធ្នូ)៖
ការប្រកួតប្រជែង។ តម្រូវការរបស់អ្នកខ្លាំងបំផុតគឺប្រកួតប្រជែងជាមួយខ្លួនឯងនិងអ្នកដទៃ ប៉ុន្តែរឿងខ្លះអ្នកមិនអាចធ្វើវាដោយបង្ខំបានទេ ធ្វើទៅតាមដំណើរនិងលទ្ធភាពដែលអ្នកដែលអាចធ្វើបាន។ អ្វីក៏ដោយបើសិនជាអ្នកចង់ឈ្នះខ្លាំងពេកដោយមិនបានគិតឲ្យច្បាស់វាអាចនឹងធ្វើឲ្យអ្នកបរាជ័យជាមិនខាន។
១២. CAPRICORN (២២ ធ្នូ ដល់ ១៩ មករា)៖
កុំដាក់សំពាធលើខ្លួនឯងជ្រុលពេក។ រឿងខ្លះគឺវាមានដំណាក់កាលរបស់វាដោយមិនអាចបង្ខំបាននោះទេបើបង្ខំពេកអ្នកមានតែធ្វើបាបខ្លួនឯងតែប៉ុណ្ណោះ។ មួយទៀតរៀនចាប់អារម្មណ៍របស់ដែលនៅក្បែរខ្លួនផងកុំចាំដល់បាត់បង់ទើបស្តាយក្រោយ៕ ដោយ៖ Orchid
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មនុស្សដែលមានលក្ខណៈ៤យ៉ាងនេះ ជាមនុស្សពុតត្បុត ល្អតែមុខតែក្រោយខ្នងស្អុយរលួយ

មិត្ត ៣ នាក់ ដែលអ្នកត្រូវតែមានក្នុងជីវិតនេះ ព្រោះបើគ្មានពួកគេអ្នកក៏គ្មានសុភមង្គលពេញលេញដែរ

អ្នកមិនដែលមាន ឬអ្នកក្រ ពូកែអួត តែអ្នកមានពិតប្រាកដ អត់ចូលចិត្តអួតសម្ញែងឡើយ

ស្វែងយល់ពីឃ្លាំងធនធានពូជសត្វនិងរុក្ខជាតិព្រៃនៅតំបន់ភាគនិរតីរបស់ចិន

យោបល់ទាំងអស់ (56)
Samoeurn Ros 251120
· 2021-01-24
🤐🤐🤐
មិត្ត949729863
· 2021-01-23
🙏🙏🙏🙏🙏🙏
មិត្ត117750802
· 2020-11-12
👍👍👍
មិត្ត004679200
· 2020-10-25
👍👍
មិត្ត065912134
· 2020-10-03
👍👍👍👍
កា៚ផេង៚
· 2020-10-01
សុំ👍មួយមក❤️😘🙏
Say Sopheap
· 2020-09-30
😘😘😘😘
lovekhmer1986
· 2020-09-28
🤗🤗🤗
Mii Na77
· 2020-09-28
😊
Mii Na77
· 2020-09-28
😊
មិត្ត624103278
· 2020-09-28
😍😍😍
ស្រី អូន កំពង់ស្ពឺ
· 2020-09-28
🙏🙏🙏🙏
ID77636757
· 2020-09-28
😅
មិត្ត749708292
· 2020-09-27
😯😯😯
EapVannyID818198275
· 2020-09-27
👍👍👍
- 1
- 2
- 3
- 4
ទៅកាន់