បង្ហោះផ្សាយ

ខ្មែរ

SaroeunPheara

· 2020-09-13

ក្តៅៗ! គ្រូបង្វឹកក្លិប Atletico លោក Simeone បានឆ្លងកូវីដ-១៩

#លោក Diego Simeone# #COVID-19# #កីឡា# #Atletico Madrid# #បាល់ទាត់អន្តរជាតិ#

2461

គ្រូបង្វឹកក្លិប Atletico Madrid លោក Diego Simeone បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ ស្របពេលដែលក្លិបបានបើកជុំរុំហ្វឹកហាត់ឡើងវិញនៅសប្តាហ៍នេះ។

ក្នុងការធ្វើតេស្តរបស់សមាជិកក្នុងក្លិប Atletico ទាំងអស់ គេបានរកឃើញថា លោក Simeone ទទួលលទ្ធផលវិជ្ជមាន ហើយនឹងត្រូវនៅដាច់ដោយឡែកពីគេមួយរយៈសិន។

ត្បិតកំពុងមានលទ្ធផលវិជ្ជមានក៏ពិតមែន ប៉ុន្តែសុខភាពរបស់លោក Simeone នៅល្អធម្មតាទេ ហើយលោកនឹងចូលមកដឹកនាំក្រុមវិញ ក្រោយពីជាសះស្បើយនៅពេលខាងមុខ។

គួរបញ្ជាក់ផងដែរថា​ ក្លិប Atletico នឹងធ្វើដំណើរទៅប្រកួតមិត្តភាពជាមួយនឹងក្រុម Cadiz នៅថ្ងៃអង្គារ សប្តាហ៍ក្រោយ ហើយបន្ទាប់មកនឹងត្រូវជួប Granada នៅក្របខ័ណ្ឌ LaLiga ក្នុងការបើករដូវកាលដំបូងនៅថ្ងៃទី២៧ ខែកញ្ញា៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស