
Zodiac - តារានិករ
· 2020-09-16
ចរិតដ៏គួរឲ្យស្រលាញ់របស់តារានិករនីមួយៗពេលបានពួកគេធ្វើជាមិត្ត
#ចំណេះដឹង# #តារានិករ# #អប់រំ និងការងារ# #ការទស្សន៍ទាយ# #មិត្តភក្តិ#
3614
តើមិត្តរបស់អ្នកជាមនុស្សបែបណា? កាច ឆ្នាស់ ចិត្តល្អ យកចិត្តទុកដាក់ឬបារម្ភពីមិត្តអត់ ឬនៅមានអីទៀត?
មើលតាមតារានិករទាំង ១២ អ្នកនឹងដឹងថាពួកគេជាមនុស្សបែបណា៖
១. AQUARIUS (២០ មករា ដល់ ១៨ កុម្ភៈ)៖
ចង់រកអ្នកស្តាប់រឿងរ៉ាវពិបាកក្នុងចិត្ត រឿងមិនសប្បាយចិត្តអីទៅរក Aquarius ចុះ មានមិត្តដូចតារានិករមួយនេះគឺនៅចាំកំដរមិត្តសេដជានិច្ច មិនថាវេលាថ្មើរណាទេក៏នៅកំដរស្តាប់រឿងរ៉ាវគ្រប់យ៉ាងដោយយកចិត្តទុកដាក់បំផុតដែរ។
២. PISCES (១៩ កម្ភៈ ដល់ ២០ មិនា)៖
ថ្វីត្បិតតែមិនសូវចេះនិយាយច្រើនតែមិត្តដូច Pisces តែងផ្តល់ស្មាដ៏រឹងមាំនិងការឱបដ៏កក់ក្តៅមួយធ្វើឲ្យអ្នកមានអារម្មណ៍ធូរស្រាលជាងមុនដែរ។
៣. ARIES (២១ មិនា ដល់ ១៩ មេសា)៖
មិត្តភក្តិបែប Aries ជាមនុស្សដែលធ្វើខ្លួនដូចជាអង្គរក្សចឹង តែងរឹងមាំទៅណាមកណាការពារអ្នកជានិច្ចមិនឲ្យអ្នកណាធ្វើបាបមិត្តភក្តិនៅចំពោះមុខឡើយ។
៤. TAURUS (២០ មេសា ដល់ ២០ ឧសភា)៖
មិត្តបែប Taurus តែងធ្វើចរិតចម្លែកៗ ធ្វើជាមិនខ្វល់ៗ ប៉ុន្តែតែងជួយមិត្តពីក្រោយខ្នងដោយមិននិយាយអីច្រើនឡើយ។
៥. GEMINI (២១ ឧសភា ដល់ ២១ មិថុនា)៖
ចង់ប្រាប់ថាមិនខ្វល់ថានរណាទុកអ្នកចោលឬមនុស្សមួយផែនដីទៅចោលអ្នកក៏ដោយក៏ Gemini នៅឈរក្រោយខ្នងមិត្តជានិច្ចមិនបោះបង់មិត្តចោលឡើយ។
៦. CANCER (២២ មិថុនា ដល់ ២២ កក្កដា)៖
មាន Cancer ធ្វើជាមិត្តប្រៀបបីដូចជាមានឪពុកម្តាយទីពីរចឹង គឺថាពួកគេនឹងមើលថែអ្នកប្រៀបបីដូចជាម្តាយមើលថែរកូនចឹង។
៧. LEO (២៣ កក្កដា ដល់ ២២ សីហា)៖
មានមិត្តដូចជា Leo ធ្វើជាមិត្តគឺមានអារម្មណ៍ថាកក់ក្តៅព្រោះពួកគេនឹងមើលថែរអ្នកបានល្អបំផុតជាពិសេសពេលដឹងថាមិត្តឈឺម្តងៗគឺនៅមិនសុខឡើយ។
៨. VIRGO (២៣ សីហា ដល់ ២២ កញ្ញា)៖
ពេលមួយដែលអ្នកគ្មានអ្នកណា គ្មានអ្នកជួយ កុំភ្លេចថាអ្នកនៅមានមិត្តដូចជា Virgo ម្នាក់គឺតែងតែនៅទីនេះចាំជួយមិត្តជានិច្ចឲ្យតែថាត្រូវការឲ្យជួយ។
៩. LIBRA (២៣ កញ្ញា ដល់ ២២ តុលា)៖
មានមិត្តដូចជា Libra គឺដូចជាមានទីប្រឹក្សាម្នាក់គឺតែងចាំជួយដោះស្រាយរាល់បញ្ហារបស់អ្នកគ្រប់ពេល។
១០. SCORPIO (២៣ តុលា ដល់ ២១ វិច្ឆិកា)៖
រឿងគ្រប់យ៉ាងអាចទុកចិត្តលើ Scorpio ចុះព្រោះតារានិករមួយនេះគឺស្មោះត្រង់និងមានភក្តីភាពចំពោះមិត្តជានិច្ច។
១១. SAGITTARIUS (២២ វិច្ឆិកា ដល់ ២១ ធ្នូ)៖
មានមិត្តដូចជា Sagittarius គឺថាមិនចេះស្ងាត់នោះទេជាមនុស្សកំប្លែង រីករាយជានិច្ចតែងធ្វើឲ្យមិត្តសើចសប្បាយគ្រប់ពេល។
១២. CAPRICORN (២២ ធ្នូ ដល់ ១៩ មករា)៖
គ្រប់ពេលជួបបញ្ហា Capricorn គឺជាមិត្តម្នាក់ដែលប្រៀបដូចជាមានបងប្រុសម្នាក់ចឹងតែងឈរពាំងមុខការពារអ្នកជានិច្ចមិនឲ្យអ្នកណាធ្វើបាបមិត្តភក្តិបានជាដាច់ខាត៕ ដោយ៖ Orchid
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)