បង្ហោះផ្សាយ

ខ្មែរ

Sokundara

· 2020-09-18

Lampard៖ «ខ្ញុំមក Chelsea មិនមែនចង់យក Top4 ទេ»

#ឈ្នះពានរង្វាន់# #ក្រុម Chelsea# #Frank Lampard# #កីឡា# #បាល់ទាត់អន្តរជាតិ#

8599

គ្រូបង្វឹករបស់ក្រុមតោខៀវ Chelsea លោក Frank Lampard បាននិយាយថា លោកឡើងកាន់តំណែងក្លឹបនេះគឺមិនមែនចង់បញ្ចប់ត្រឹមចំណាត់ថ្នាក់កំពូលទាំង៤នោះទេ គឺលោកចង់ឈ្នះពានរង្វាន់សម្រាប់ក្លឹប។

Chelsea បានក្លាយជាក្លឹបដែលអាចនិយាយបានថា ជោគជ័យខ្លាំងក្នុងទីផ្សារដោះដូរកីឡាករនារដូវកាលក្ដៅនេះ ដោយពួកគេទិញបានកីឡាករល្បីៗជាច្រើន​រហូតដល់ទៅ ៦រូបមកចូលរួមជាមួយក្លឹប ដោយចំណាយដល់ទៅ២០០លានផោន ក្រោយពីពួកគេរួចផុតពីច្បាប់ហាមឃាត់ទិញកីឡាករនារដូវកាលនេះ។

Lampard និយាយក្នុងកិច្ចសម្ភាសមួយថា៖ «ខ្ញុំមកទីនេះមិនមែនគ្រាន់តែយក Top4 ហើយចប់ឬគ្រាន់តែនាំយកឈុតយុវជននោះទេ។ ខ្ញុំមកទីនេះដើម្បីឈ្នះ។ ឆ្នាំមុន យើងមិនអាចទិញ តែឆ្នាំនេះយើងអាចទិញបានកីឡាករចូល»។

«វាគឺជាការផ្លាស់ប្ដូរ ហើយយើងត្រៀមខ្លួនក្នុងការធើ្វងារនេះ»។

សូមបញ្ជាក់ថា កីឡាករទាំង៦ ដែលក្លឹបទិញបាននារដូវកាលក្ដៅនេះមានដូចជា Kai Havertz ៧២លានផោន, Timo Werner ៤៨លានផោន, Ben Chilwell ៤៥លានផោន, Ziyech ៣៦លានផោន, Thiago Silva ពុំមានតម្លៃខ្លួន និង Malang Sarr ពុំមានតម្លៃខ្លួន៕

ប្រភព៖ BBC

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស