
Sokundara
· 2020-09-19
ក្រោយទិញ Bale, Reguilon និង Thiago មិនបាន ពេលនេះ Man Utd បង្វែរ៉ាដាមកកាន់កីឡាកររូបនេះវិញ
#Thiago# #កីឡា# #Bale# #Reguilon# #បាល់ទាត់អន្តរជាតិ#
8975
ក្រុមបិសាចក្រហម Manchester United បានបើកការចរចាក្នុងការទិញយកខែ្សការពារស្លាបរបស់ក្រុម Porto គឺកីឡាករ Alex Telles។
United បានបាត់បង់កីឡាករសំខាន់ៗដែលពួកគេចង់បាន ដែលមានដូចជា Gareth Bale, Sergio Reguilon និង Thiago Alcantara ខណៈអ្នកគាំទ្រភាគច្រើន បានធើ្វការស្ដីបន្ទោសទៅលើថ្នាក់ដឹកនាំរបស់ក្លឹប ក្រោយទើបតែទិញបានកីឡាករម្នាក់ចូលរួមគឺ Doony van de Beek។
យ៉ាងណាក្ដីពេលនេះ ក្រុមដែលមានលោក Ole Gunnar Solskjaer ដឹកនាំ កំពុងបើកការចរចាជាមួយថ្នាក់ដឹកនាំរបស់ Porto ជុំវិញតម្លៃខ្លួនរបស់ Alex Telles ខណៈព័ត៌មានជាច្រើនបានចុះផ្សាយថា កីឡាករូបនេះបានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Man Utd រួចរាល់ហើយ៕
ប្រភព៖ Dailymail
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)