
អានប្រលោមលោក
· 2020-09-19
មកមើលសត្វដែលមានរូបរាងដ៏គួរឲ្យភ្ញាក់ផ្អើលបំផុតនៃយុគសម័យដំបូង
4542
សម្រាប់សត្វដែលមានរូបរាងប្លែកៗនិងមានរូបរាងធំៗអ្នកប្រហែលជាគិតថាមានតែក្នុងខ្សែភាពយន្តប៉ុណ្ណោះ។ ប៉ុន្តែជាក់ស្តែងមានសត្វខ្លះដែលរស់នៅក្នុងបច្ចុប្បន្ននេះគឺមិនមែនមានរូបរាងដូចសព្វថ្ងៃនេះទេតែក្នុងយុគសម័យដំបូងវាបែរជាមានរូបរាងផ្សេងទៅវិញ។
តើមានសត្វអ្វីខ្លះ? ចង់ដឹងមកមើលទាំងអស់គ្នា៖
១. សត្វ Platybelodons៖
ប្រភេទសត្វនេះគឺមានរូបរាងស្រដៀងទៅនឹងសត្វដំរី។ វាជាថនិកសត្វដែលរស់នៅប្រហែលជា ១០ លានឆ្នាំមុន។
ក្រោយពីដំរីប្រភេទនេះផុតពូជទៅទើបលេចចេញនៅដំរីដូចសព្វថ្ងៃនេះវិញ។
២. សត្វ Meganeura៖
គឺជាសត្វម៉្យាងដែលមានរូបរាងស្រដៀងទៅនឹងសត្វកន្តុំរុយប៉ុន្តែវាមានរូបរាងធំជាង។ នៅពេលដែលវាត្រដាងស្លាបវាមានប្រវែងរហូតដល់ទៅ ២ ហ្វីតហើយវារស់នៅប្រហែល ៣០០ លានឆ្នាំមុននិងត្រូវបានគេចាត់ទុកថាជាសត្វល្អិតធំបំផុតក្នុងប្រវត្តិសាស្ត្រ។
អ្នកវិទ្យាសាស្ត្រជឿថាមូលហេតុដែលធ្វើឲ្យវាផុតពូជដោយសារតែវាមានទំហំធំហួសហេតុពេកដែលវាត្រូវការអុកស៊ីសែនច្រើនដើម្បីដកដង្ហើមហើយនៅពេលដែលមិនអាចទ្រាំនឹងអាកាសធាតុប្រែប្រួលបានវាក៏ផុតពូជទៅ។
នេះចាត់ទុកថាសំណាងហើយដែលវាផុតពូជព្រោះបើវានៅមានវិញវាប្រហែលជាហោះឆាបស៊ីក្បាលមនុស្សផងក៏មិនដឹង។
៣. សត្វ Odontochelys Semitestacea៖
នេះគឺជាសត្វដែលមើលទៅមានរូបរាងស្រដៀងនឹងសត្វអណ្តើកវាមានអាយុកាលតាំងពី ២២០ លានឆ្នាំមុន។
សត្វនេះវាមានសំបករឹងផ្នែកខាងពោះខុសពីសត្វអណ្តើកដែលមានស្នូករឹងនៅផ្នែកខាងលើ។
៤. ត្រីឆ្លាម Megalodon៖
ត្រីនេះវាគឺជាសត្វសមុទ្រយក្សមួយដែលបរិភោគតែសត្វតូចៗប៉ុណ្ណោះវារស់នៅកាលពី ១.៥ - ៣លានឆ្នាំមុន។ វាមានទំហំប្រហែល ៧០ ហ្សីត(២០ម៉ែត្រ)។
៥. សត្វ Odobenocetops៖
សត្វនេះរស់នៅប្រហែលជាកាលពី ៣.៥ លានឆ្នាំមុនដែលមើលទៅវាប្រៀបដូចជាតោសមុទ្រមួយក្បាល។ អាវុធដ៏សំខាន់របស់វាគឺចង្កូមទាំងពីររបស់វាដែលវាមានប្រវែងដល់ទៅ ៣ ម៉ែត្រ
ប៉ុន្តែទាស់ត្រង់ថាចង្កូមរបស់វាគឺមិនសូវជារឹងមាំប៉ុន្មានឡើយ។
៦. ត្រីឆ្លាម Helicoprion៖
Helicoprion គឺជាត្រីឆ្លាមកាលពី ២៥០ លានឆ្នាំមុនហើយវាមានធ្មេញមុតស្រួចដូចរណារ។ ភាពចម្លែករបស់វាគឺមានមាត់កោងចេញក្រៅហើយទៅក្រោម។ ហើយគេក៏បានរកឃើញផូស៊ីលនៃធ្មេញរបស់វាផងដែរ
ដោយសារតែឆ្អឹងរបស់វាគឺមានសភាពផុយស្រួយហើយមានតែធ្មេញវាប៉ុណ្ណោះដែលរឹងមាំទើបបន្សល់ផូស៊ីលដល់សព្វថ្ងៃ។
៧. សត្វក្រពើ Kaprosuchus saharicus៖
ក្រពើប្រភេទនេះគឺវារត់បានលឿនណាស់ហើយមានជើងវែងៗដូចដាយណូស័រទៀតដែលក្រពើនេះក្រៅពីហែលទឹកវានៅអាចរត់បានលឿន និងមានធ្មេញមុតស្រួចវាមានជីវិតរស់នៅកាលពី ១០០ ឆ្នាំមុន។
នៅពេលដែលចូលដល់យុគសម័យទឹកកកវាក៏ផុតពូជទៅ។ ហើយបច្ចុប្បន្នក៏មានតែក្រពើជើងខ្លីៗដើរបានយឺតៗតែមិនលឿនដូចអាមួយនោះទេ បើសិនជាវាមានដល់សព្វថ្ងៃវិញគ្មានអ្នកណាអាចរួចផុតពីវាបានឡើយ៕ ដោយ៖ Orchid
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
អាថ៌កំបាំងដ៏គួរឲ្យចាប់អារម្មណ៍មួយចំនួនទាក់ទងនឹងមហាកំផែងប្រទេសចិនឬ The Great Wall of China

ការរកឃើញនៃ យក្សក្បាល២ នៅឆ្នាំ ១៦៧៣ ដែលអាចជាភស្ដុតាងថាពិភពលោកយើងធ្លាប់មានយក្ស

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្លែកៗដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាមានសំណាងដែលកើតក្នុងសម័យនេះ

ក្នុងចំណោមផ្លូវ ៣ នេះតើផ្លូវមួយណាដែលអ្នករើសវានឹងបង្ហាញពីអ្នក

ការណែនាំពិសេស
កំហុសដ៏ធំបំផុត ដែលយើងប្រើមនោសញ្ចេតនាខ្លាំងពេកនៅក្នុងរឿងស្នេហា ដោយមិនប្រើខួរក្បាលមកគិតពិចារណាឱ្យបានល្អ

តារាម៉ូដែលហុងកុង អាយុ ២៤ ឆ្នាំ ត្រូវបានគេប្រទះឃើញដេក ស្លាប់ក្នុងផ្ទះល្វែង នៅទីក្រុងបាងកក

៣ យ៉ាងនេះ ស្ត្រីទាមទារកាន់តែច្រើន បុរសនឹងស្រលាញ់នាងកាន់តែខ្លាំងដូចគ្នា

អភិបាលខេត្តកំពង់ចាមប្រកាសឲ្យពលរដ្ឋបន្តលេងទឹកនៅតំបន់ត្រជាក់រយៈពេល២ថ្ងៃបន្ថែមទៀត

យោបល់ទាំងអស់ (45)
Bot Clone
· 2020-09-26
nah they're normal looking to me
IDAh Pha77517514
· 2020-09-21
🙄🙄
មិត្ត019794286
· 2020-09-21
😅
មិត្ត408223755
· 2020-09-21
😅
ID77636757
· 2020-09-21
😅
ព័ត៏មានទូទៅ
· 2020-09-21
🤔🤔🤔
kim sophen
· 2020-09-21
😐😐😐😐
Eangkim00
· 2020-09-21
🙋
មិត្ត354684070
· 2020-09-21
😙😙😙😙😙
មិត្ត354684070
· 2020-09-21
😙😙😙😙😙
Start
· 2020-09-21
😮😮😮
Start
· 2020-09-21
😮😮
សាន់យ៉ា080819
· 2020-09-20
អានព័ត៌មានត្នោត បានទាំងចំណេះ បានទាំងរង្វាន់😍😍😍😍😍😍😍😍😍😍😍😍😍😍👍👍👍👍👍
ខ្លែន វិតា
· 2020-09-20
គួរឲខ្លាចគួសម😃
មិត្ត607093671
· 2020-09-20
ពិតជាអច្ឆរិយៈមែន
- 1
- 2
- 3
ទៅកាន់