បង្ហោះផ្សាយ

ខ្មែរ

SaroeunPheara

· 2020-09-20

ថ្ងៃអាទិត្យនេះ ថៃមានអ្នកឆ្លងមេរោគកូវីដ១៩ថ្មីចំនួន ៦ នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ

#អ្នកស្លាប់# #អ្នកជំងឺ# #សុខភាព# #ជំងឺ#

2147

នៅថ្ងៃអាទិត្យនេះប្រទេសថៃ​​មានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ ១៩ ចំនួន ៦ នាក់​ និងមិនមានអ្នកស្លាប់ថ្មីទេ នាំឱ្យអ្នកជំងឺក្នុងប្រទេសកើនឡើងដល់ ៣ ៥០៦ នាក់ហើយអ្នកស្លាប់នៅរក្សាចំនួន ៥៩ នាក់ដដែល។ ​

អ្នកជំងឺថ្មីទាំងអស់គឺជាជនជាតិថៃដែលទើបតែវិលត្រឡប់មកពីប្រទេសមជ្ឈិមបូព៌ានិងអាហ្វ្រិកខាងជើង។ ​អ្នកជំងឺថ្មី ២ នាក់ដំបូង គឺជាក្មេងប្រុសអាយុ ៨ ឆ្នាំ និងបុរសអាយុ ៣៥ ឆ្នាំ​ ដែលបានត្រឡប់មកពីប្រទេសអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃទី ៥ ខែកញ្ញា ​និងបានធ្វើតេស្ត​វិជ្ជមានកូវីដ១៩កាលពីថ្ងៃព្រហស្បតិ៍​។

អ្នកជំងឺថ្មីទី ៣ គឺជាកម្មករអាយុ ៣៨ ឆ្នាំដែលបានវិលត្រឡប់មកពីប្រទេសគុយវ៉ែត តាមរយៈប្រទេសកាតាកាលពីថ្ងៃទី ១៣ ខែកញ្ញា និងបានធ្វើតេស្តវិជ្ជមានកូវីដ១៩​នៅថ្ងៃសុក្រ។ ​អ្នកជំងឺថ្មី ៣ នាក់ផ្សេងទៀត គឺជានិស្សិតស្រីអាយុ ២២ ឆ្នាំ និងពីរនាក់ទៀតអាយុ ២១ ឆ្នាំដែលបាន​ត្រឡប់មកពីប្រទេស​ Morocco កាលពីថ្ងៃសុក្រ បានធ្វើតេស្តវិជ្ជមាននៅ​ថ្ងៃដដែល៕ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ bangkok post

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស