បង្ហោះផ្សាយ

ខ្មែរ

SaroeunPheara

· 2020-09-20

បុរសម្នាក់រងរបួសធ្ងន់ធ្ងរ ក្នុងគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូក្នុងខេត្ត Chonburi

#គ្រោះថា្នក់ចរាចរណ៍# #សង្គម# #ខេត្ត Chonburi# #តារាខ្មែរ# #របួសធ្ងន់ធ្ងរ#

2972

អ្នកបើកបរម៉ូតូមួយគ្រឿងបានរងរបួសធ្ងន់ បន្ទាប់ពី​ជិះម៉ូតូឆ្លងភ្លើងស្តុបពណ៌ក្រហមហើយជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងនៅ​ស្តុប Paniad Chang ក្នុង​ស្រុក Banglamung នៃខេត្ត Chonburi ​នាព្រឹកថ្ងៃសៅរ៍នេះ។

មន្រ្តីប៉ូលិសក្រុង Pattaya និង​ក្រុមសង្គ្រោះបន្ទាន់ត្រូវបានគេជូនដំណឹងអំពីគ្រោះថ្នាក់ចរាចរណ៍​រវាងម៉ូតូនិងរថយន្តមួយគ្រឿង ហើយបានមកដល់កន្លែងកើតហេតុនៅម៉ោងប្រហែល ២ រំលងអធ្រាត្រ​ ថ្ងៃទី ២០ ខែកញ្ញា។ ម៉ូតូពណ៌សរបស់ជនរងគ្រោះ​រងការខូចខាតយ៉ាងដំណំ​ស្ទើរតែខ្ទេចខ្ទីនៅលើដងផ្លូវ ចំណែកឯ​រថយន្ត​រងការខូចខាត​ត្រង់ខាងមុខផ្នែកខាងឆ្វេង។ ​លើសពីនេះ គេបានប្រទះឃើញជនរងគ្រោះដែលជាម្ចាស់ម៉ូតូដេកសន្លប់ស្តូកស្តឹងនៅលើថ្លុកឈាមដោយរងរបួសធ្ងន់។ ក្រុមសង្គ្រោះបន្ទាន់បានប្រើវិធីសង្គ្រោះនៅនឹងកន្លែង ហើយព្យាយាមបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យឱ្យបានលឿនបំផុត។ សាក្សីក្នុងតំបន់បានប្រាប់ប៉ូលិសថា ​ជនរងគ្រោះបានបើកបរម៉ូតូក្នុងល្បឿនលឿនហើយបើកឆ្លងកាត់ភ្លើង​ចរាចរណ៍ពណ៌ក្រហម​នៅស្តុប Paniad Chang ភ្លាមៗនោះ​ជនរងគ្រោះបានជ្រុលចង្កូតទៅបុករថយន្តដែលកំពុងព្យាយាមបត់ឆ្វេង។

​​ម្ចាស់រថយន្ដឈ្មោះ​ Chanatphim Theephopphokkhasap ភេទស្រី អាយុ ២៩ ឆ្នាំត្រូវបាននាំខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលស្រុក Banglamung ​ដើម្បីធ្វើការស៊ើបអង្កេត​អំពីឧប្បត្តិហេតុនេះ ហើយប៉ូលិសនឹងត្រួតពិនិត្យកាមេរ៉ាសុវត្ថិភាពដែលនៅក្បែរនោះផងដែរ។ គួរបញ្ជាក់ផងដែរថា ​ម្ចាស់រថយន្តមិនមានរបួសនោះទេក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនេះ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the pattaya news

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (34)

Share 4 U

· 2020-09-23

😣😣😣

ID77210153

· 2020-09-22

😮😮😮

Mss LyLy1

· 2020-09-22

😮😮😮

សឿម សុភា

· 2020-09-22

😐😐

មិត្ត616802641

· 2020-09-22

😟

ID77035812

· 2020-09-21

🤔🤔😮😮🤔🤔

ID77035812

· 2020-09-21

🤔🤔😮😮🤔🤔

Sothin

· 2020-09-21

😮😮🤔😮😮

Sothin

· 2020-09-21

🤔🤔😮🤔🤔

មិត្តBroNeak2002

· 2020-09-21

មើលព័ត៌មាន ត្នោតបានទាំងចំណេះដឹង ហើយបានទាំងរង្វាន់ថែមទៀត😍😍😍😍😍😍😍😍😍👍👍👍👍👍👍👍👍👍👍👍

ព័ត៏មានទូទៅ

· 2020-09-21

🤔🤔

Visarl KH

· 2020-09-21

មើលព័ត៌មានត្នោត បានទាំងចំណេះដឹង ហើយបានទាំងរង្វាន់ថែមទៀត😍😍😍😍😍😍😍😍😍👍👍👍👍👍👍👍👍👍👍👍

Eangkim00

· 2020-09-21

Hi

មិត្ត611550977

· 2020-09-21

😥😥😥

មិត្ត883737191

· 2020-09-21

😮

  • 1
  • 2
  • 3
ទៅកាន់