
Town News
· 2020-09-22
ក្រសួងអប់រំអំពាវនាវឱ្យសិស្សថ្នាក់ទី៩និងថ្នាក់ទី១២បង្កើនការសិក្សាទ្វេដងដើម្បីទទួលបានជោគជ័យក្នុងការប្រឡង
#ក្រសួងអប់រំ# #សង្គម# #ការប្រឡង# #នយោបាយជាតិ# #មធ្យមសិក្សា#
13091
(ភ្នំពេញ) ៖ ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជននិងកីឡា បានបញ្ជាក់ថា ក្រសួងមិនបន្ធូរបន្ថយស្តង់ដាប្រឡង នោះទេ ទំាងថ្នាក់ទី៩និងថ្នាក់ទី១២ ទោះបីមានការផ្អាកការសិក្សាមួយរយៈពេលក៏ដោយ។
ឯកឧត្តមរដ្ឋមន្រ្តី បានអំពាវនាវ ឱ្យសិស្សានុសិស្ស ដែលត្រៀមប្រឡងទាំងមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិ ត្រូវបង្កើនការយកចិត្តទុកដាក់រៀនសូត្រ ដោយត្រូវធ្វើស្វ័យសិក្សាឱ្យបានជាប់ជាប្រចាំ មិនថារៀននៅក្នុងថ្នាក់ ឬនៅផ្ទះនោះទេ ដើម្បីទទួលបានជោគជ័យ ក្នុងការប្រឡងនាពេល ខាងមុខនេះ។
ជាពិសេសត្រូវយកចិត្តទុកដាក់ចំពោះការរៀនសូត្រ ដើម្បីត្រៀមប្រឡង ដោយក្រសួងមិនមានចេតនាដើម្បីទម្លាក់ ស្តង់ដាឱ្យទាបនោះទេ ដោយក្រសួងនឹងអនុវត្តទៅតាមស្តង់ដាដែលយើងរៀបចំដូចពេលមុនៗ។
ឯកឧត្តម រដ្ឋមន្រ្តីក្រសួងអប់រំ បានបញ្ជាក់ថា ដើម្បីឱ្យសិស្សានុសិស្សមានសមត្ថភាពអាចប្រឡងជាប់ ក្រសួងបានផ្តល់ពេលវេលាសិក្សា បន្ថែម និងលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធ រួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជ្រើសរើសគ្រូស្ម័គ្រចិត្ត បង្រៀនបន្ថែមម៉ោង ដល់សិស្សានុសិស្ស ដើម្បីត្រៀមខ្លួនឲ្យបានល្អ មុនដំណើរការប្រឡង ។
សូមបញ្ជាក់ថា ក្រសួងអប់រំយុវជននិងកីឡា នឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម)នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ និង ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ៕

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ខណៈពេលនេះមានករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះ មួយកន្លែង ដែលស្ថិតនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ

#ព្រឹត្តិការណ៌កីឡាអាស៊ីរដូវរងាHarbin

អត្ថប្រយោជន៍ ៧ យ៉ាងរបស់ ពោតបារាំង ដែលអ្នកមិនធ្លាប់ដឹង

តម្រូវការពិសេសទាំង ៥ ដែលស្រីៗ ទាមទារចង់បានពីស្វាមី ឬដៃគូ បើអ្នកអាចផ្ដល់ឱ្យនាងបាន ស្នេហា គ្រួសារអ្នកនឹងរឹតតែមានក្ដីសុខ សុភមង្គលទ្វេរដង

យោបល់ទាំងអស់ (63)
ម៉ាក់ស្រីមុី
· 2020-09-24
😍😍😍😍😍
សុខវត្តីមានលាភ
· 2020-09-24
😍😍
chhin lin
· 2020-09-23
😍😍😍
Khim Socheata
· 2020-09-23
😍😍😍
CHHENGHOUT
· 2020-09-23
Luje
ជីវិត–Jivit
· 2020-09-23
😮😮
ចាន់ ផនប៊ុនណែល
· 2020-09-23
ជូនពរប្អូនៗទទួលបានជោគជ័យក្នុងការសិក្សា
មិត្ត008274440
· 2020-09-23
🤔🤔🤔
Chin Phirun
· 2020-09-23
សិស្សខ្លះអត់ខំសោះ
លាភោ
· 2020-09-23
😀
Metasmy
· 2020-09-23
ចាំមើលទៅធ្លាក់ខ្ទេច😥
Sothin
· 2020-09-23
😎😎🤗😎
Sothin
· 2020-09-23
🤗🤗😎🤗🤗
Hi 64431770
· 2020-09-23
😮😮😮😮😮😮😮
Reuk ratha
· 2020-09-23
😄😄😄😄😄😄
- 1
- 2
- 3
- 4
- 5
ទៅកាន់