
Jao MeaNop
· 2022-08-16
Klopp មានចម្ងល់រឿង Barcelona អត់មានលុយទេ តែអាចចំណាយលុយបានច្រើនរដូវកាលក្តៅនេះ
#Barcelona# #កីឡា# #Jurgen Klopp# #បាល់ទាត់អន្តរជាតិ#
2344
លោក Jürgen Klopp គ្រូដឹកនាំក្រុមហង្សក្រហម Liverpool បានលើកឡើងជាចម្ងល់ជុំវិញការចំណាយរបស់ក្លឹបអ្នកមានបុណ្យ Barcelona រដូវកាលក្តៅនេះ ដោយលោកបានលើកឡើងថា៖

(Jürgen Klopp)
«ប្រសិនបើខ្ញុំប្រាប់ថា ខ្ញុំមិនមានលុយទេ ខ្ញុំនិងមិនចំណាយអ្វីទៀតទេ។ កាតឥណទានរបស់ខ្ញុំក៏ត្រូវបានគេកាត់អស់ពីរដង, តែសំណាងហើយដែលរឿងនោះកើតឡើងពីរបីឆ្នាំកន្លងទៅហើយ។ ខ្ញុំកំពុងតាមដានរឿងនេះដូចអ្នកគាំទ្រដែរ, ខ្ញុំមិនយល់ទេ»។

(Jürgen Klopp)
ក្លឹបអ្នកមានបុណ្យ Barcelona បានជួបបញ្ហាវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ រហូតក្លឹបបង្ខំចិត្តលក់កំពូលកីឡាកររបស់ខ្លួនគឺ Lionel Messi ទៅឱ្យក្លឹប Paris Saint-Germian ដើម្បីកាត់បន្ថយការចំណាយ។ តែក្នុងរដូវកាលក្តៅនេះក្លឹបអ្នកមានបុណ្យអាចទិញកីឡាករសំខាន់ជាច្រើនចូលរួមក្លឹប ដែលជាហេតុធ្វើឱ្យអ្នកគាំទ្របាល់ទាត់មួយចំនួនកើតការឆ្ងល់លើរឿងនេះ។

(Jürgen Klopp)
ប្រែសម្រួលដោយ៖ Jao MeaNop
តំណភ្ជាប់៖ https://twitter.com/brfootball/status/1559231982277726208?s=20&t=cpuS7iT1nPIzFq3KDQmwDA
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
全部评论 (6)
មិត្ត1000188234
· 2022-09-26
Hi
ថន សូភី
· 2022-08-18
😄😄😄
Mindfulness
· 2022-08-16
😍
jao jek
· 2022-08-16
🏃♀️
Jes deng
· 2022-08-16
😃
- 1
前往页