
Rieng
· 2019-05-21
ចិនបណ្តេញនាវាចម្បាំងអាមេរិកទៅឲ្យឆ្ងាយពីដែនសមុទ្រចិនខាងត្បូង
0
សារព័ត៌មាន Sputnik បានផ្សាយថា កម្លាំងទាហានការពារដែនសមុទ្រចិន បានព្រមានដល់នាវាចម្បំាងអាមេរិក បំពាក់មីស៊ីល ចូលក្បែរប្រជុំកោះ ដែលមានវិវាទនៅសមុទ្រចិនខាងត្បូង ។ កម្លាំងទាហានជើងទឹកចិនចាត់ទុកនាវាអាមេរិកពីរគ្រឿងបំពានដែនអធិបតេយ្យរបស់ចិន ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lu Kang បានបញ្ជាក់ថា « សកម្មភាពរបស់នាវាពិឃាតអាមេរិកគឺជាទង្វើរំលោភលើអធិបតេយ្យភាពរបស់ចិន ព្រមទាំងគំរាមកំហែង ដល់សន្តិភាព និងសន្តិសុខក្នុងតំបន់...ហើយយើងថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពបែបនេះ» ។
ប្រតិកម្មរបស់ទីក្រុងប៉េកាំង កើតមានឡើងក្រោយ សហរដ្ឋអាមេរិកបានអះអាងថានាវាពិឃាតបំពាក់ មីស៊ីល Preble បានធ្វើដំណើរទៅក្បែរតំបន់ទីប្រជុំកោះ Scarborough ក្នុងតំបន់សមុទ្រចិនខាងត្បូង ហើយនេះក៏ជាលើកទី២ផងដែរដែលនាវាចម្បាំងអាមេរិកមានវត្តមាននៅក្បែរតំបន់ជម្លោះមួយនេះ ក្នុងរយៈពេលជាងមួយខែមកនេះ៕
免责声明
本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。
精彩推荐
ភ្លៀងធ្លាក់ខ្លាំងចាប់តាំងពីដើមខែកក្កដា បណ្តាលឲ្យប្រទេសប៉ាគីស្ថានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ

មនុស្សឆ្លាតមិនស្តាយក្នុងការចំណាយលុយលើ៣យ៉ាងនេះទេ វិនិយោគកាន់តែច្រើន លុយចូលកាន់តែច្រើន

កាំភ្លើងខ្លីដ៏ប្រណិត របស់អធិរាជបារាំង លោក Napoleon លក់ក្នុងតម្លៃ ១,៨៣ លានដុល្លារ

សម្តេចធិបតី ៖ មូលដ្ឋានរាម គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់កម្ពុជាតែមួយគត់

全部评论 (0)
暂无评论