发布作品

简体中文

TNAOT News

· 2020-08-19

សូមចូលរួម​សោកស្តាយ! លោកយាយ​ សា​រ៉ា​យ ស​ក្ខ​ណា បានលាចាក​លោក​ហើយ

#សារាយ សក្ខណា# #លោកយាយ# #កម្សាន្ត# #តារាខ្មែរ# #ការសោកស្តាយ#

9366

មួយរយៈនេះមានករណីបំបាក់ទឹកចិត្តអ្នកសិល្បៈមួយចំនួនពេលនេះ​លោកយាយ​របស់កំពូលតារាសម្តែងអ្នកនាង សា​រ៉ា​យ ស​ក្ខ​ណាបានលាចាកលោកទៅចោលកូនចៅហើយ ។ ពិតជាមានការសោកស្តាយណាស់ដែលលឺដំណឹងបែបនេះ។

មិនសមណាមានរឿងអាក្រក់ៗដែលកើតឡើងជាបន្តបន្ទាប់ ក្នុង​សង្គម​សិល្បៈ​បែបនេះសោះ។

តាមប្រភពបានអោយដឹងថា លោកយាយរបស់សារាយ សក្ខណា រអិល​ជើង​ដួល​ក៏​រង​របួស ហើយ​សម្រាក​នៅ​មន្ទីរពេទ្យ​។

តែ​ជា​អកុសល​លោកយាយក៏បាន​លាចាក​ទៅ​កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២០ បង្ក​ឱ្យ​ក្រុម​គ្រួសារ​ស្ទើរ​មិន​គួរ​អោយ​ជឿ​។ ទាំង​ស​ក្ខ​ណា និង​ម្តាយ​នាង​សែន​ស្លុតចិត្ត នៅ​ពេល​ដឹង​រឿង​នេះ ហើយ​មិន​ជឿ ព្រោះថា​លោកយាយ​នាង​នៅ​រឹង​មាំ​ល្អ​នៅឡើយ​។

សង្ខារ​មិន​ទៀង​ឡើយ អ្វី​ៗ​បាន​បន្សល់​ទុក​តែ​ការ​នឹករលឹក និង​អនុស្សាវរីយ៍​។ មើល​មិនដឹង​ថា ស្អែក​មានរឿង​អ្វី មាន​តែ​ការ​សាង​អំពើ​ល្អ​ដាក់​គ្នា​ជា​កុសល​ទៅ​មុខតែ​ប៉ុណ្ណោះ​។ ចំពោះអ្នកនាង សា​រ៉ា​យ ស​ក្ខ​ណា វិញ មិន​បាន​មក​បុណ្យសព​លោកយាយ​នាង​ទេ ដោយសារ​កំពុង​នៅ​អា​មេ​រិ​ក និង​មិន​ទាន់​ស្ងប់​កូ​វី​ដ​១៩ នៅឡើយ​ទៀត​។

ភ្ជាប់ជាមួយរឿងដ៏សោកសៅនេះ នាង​បាន​ត្រឹមតែ​សច្ចា​ថា នាង​នឹង​មើលថែ​ម្តាយ​នាង​ឱ្យ​បាន​ល្អ សូម​លោកយាយ ស្ងប់ចិត្ត​ចុះ​៕ដោយ៖ត្នោត

免责声明

本文来自柬埔寨头条客户端自媒体,不代表柬埔寨头条观点和立场。如存在侵权问题,联系立删。

全部评论 (0)