
Samay
· 2019-04-06
ក្រោយមានអ្នកស្លាប់និងរបួសជាច្រើន រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសអាសន្នពីភ្លើងឆេះព្រៃ
11
ភ្លើងឆេះព្រៃ រាលដាលខ្លាំងឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ បណ្តាលឲ្យមានអ្នកស្លាប់និងរបួស ជាច្រើន ។ សារព័ត៌មានកូរ៉េខាងត្បូង យ៉ុងហាប់ បានផ្សាយថា គ្រោះធម្មជាតិភ្លើងឆេះព្រៃ បាន រាលដាលដល់ទីក្រុងនៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងកើត ។ រដ្ឋាភិបាលបាន ប្រកាសដាក់រដ្ឋក្នុងគ្រោះ អាសន្នទៀតផង។
ក្រុមពន្លិតអគ្គិភ័យជាង១៣ពាន់នាក់ បានធ្វើការទាំងថ្ងៃទាំងយប់ ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃ ដែលវាចាប់ផ្តើមកើតឡើងនៅស្រុក Goseong ជាតំបន់ភ្នំ ស្ថិតនៅប៉ែកឦសានចម្ងាយ ១៦០គីឡូម៉ែត្រពីក្រុងសេអ៊ូល ។ ភ្លើងឆេះខ្លាំងនិងខ្យល់ខ្លាំង បណ្តាលឲ្យរាលដាលយ៉ាងឆាប់រហ័សទៅកាន់ទីក្រុងផ្សេងៗទៀតបង្កក្តីបារម្ភយ៉ាងខ្លាំង ។ មកទលពេលនេះមានមនុស្សម្នាក់ស្លាប់និង៣៥នាក់រងរបួស ហើយពលរដ្ឋរាប់ពាន់នាក់បានចាកចេញពីលំនៅឋានរបស់ខ្លួន។
មកទលពេលនេះ មានព្រៃឈើ រាប់ពាន់ហិតារងការបំផ្លាញ និងផ្ទះជាង ២០០ខ្នងត្រូវភ្លើងឆេះ ។ប្រធានាធិបតីកូរ៉េខាងត្បូង លោក ម៉ូន ចេអ៊ីន បានជំរុញឱ្យរដ្ឋាភិបាលរបស់លោក បង្កើតនូវកិច្ចប្រឹងប្រែងទាំងអស់ ដើម្បីពន្លត់អគ្គិភ័យនេះ ហើយជួយជនរងគ្រោះ។ ជាមួយគ្នានោះ លោកបានប្រាប់មន្ត្រីឱ្យបង្កើតតំបន់ដែលទទួលរងគ្រោះនេះ ជាតំបន់គ្រោះមហន្តរាយពិសេស ដើម្បីសម្រួលដល់ការផ្តល់ជំនួយនានាទៅកាន់ប្រជាជន។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
វិធីងាយៗ ដើម្បីកម្ចាត់គ្រុនផ្តាសាយក្នុងរដូវត្រជាក់

ក្នុងឆ្នាំ ២០២៥ ខាងមុខ សម្រាប់ម្ចាស់ឆ្នាំទាំង ៣ អ្នកនឹងអ្នកសម្រេចបានជោគជ័យ គ្រប់កិច្ចការងារដែលអ្នកបានកំណត់ទុក

មួយក្នុងចំណោមតារានិករទាំង ៥ នេះ អ្នកនឹងមានសំណាងខ្លាំង មានឱកាសរកលុយបានច្រើន លើសពីការរំពឹងទុក

ថោកស្រួលរក! មើម ២ ប្រភេទជួយការពារជំងឺ និងបំបាត់ការឈឺក្រពះ ល្អសម្រាប់ឆ្អឹង និងសន្លាក់

យោបល់ទាំងអស់ (0)