
Khemera
· 2019-06-11
Apple បញ្ចេញ iOS ជំនាន់ចុងក្រោយ ដល់ iPhone មួយម៉ូដែលគត់ ដើម្បីជួសជុលបញ្ហាមួយ
#ក្រុមហ៊ុន Apple# #បច្ចេកវិទ្យា# #ទូរសព្ទ# #កំណែទម្រង់ថ្មី#
0
Apple បានបញ្ចេញកំណែទម្រង់ថ្មី iOS 12.3.2 ដល់អ្នកប្រើប្រាស់ iPhone 8 Plus តែមួយគត់ ដើម្បីដោះស្រាយបញ្ហាមួយទាក់ទងនឹងការថតរូប Portrait។
លម្អិតឲ្យច្បាស់ទៅ Apple និយាយថា iOS 12.3.2 ចេញមកដើម្បីដោះស្រាយបញ្ហាមួយដែលធ្វើឲ្យកាមេរ៉ារបស់ iPhone 8 Plus មិនអាចផលិតភាពព្រាលបាន នៅពេលថតរូប Portrait។ សង្កេតឃើញថាក្រៅពី iPhone 8 Plus មិនមាន iPhone ម៉ូដែលផ្សេងទទួលបានការអាប់ដេតនេះឡើយ ពោលនៅទើរត្រឹម iOS 12.3.1។
ប្រសិនបើអ្នកមាន iPhone 8 Plus កាន់ក្នុងដៃ អាចចូលទៅអាប់ដេត iOS ថ្មីដើម្បីដោះស្រាយបញ្ហា ដោយចូលទៅកាន់ Settings → General → Software Update និងចុច Download and Install៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
វត្ថុបុរាណខ្មែរចំនួន២ ក្នុងរចនាបទបាភួន សតវត្សរ៍ទី១១ នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ

ក្នុងគ្រួសារ បើអាចសូម «ជៀសវាងការប្រព្រឹត្ត៣យ៉ាងនេះ» ដើម្បីមានសុភមង្គល វិបុលភាពក្នុងគ្រួសារ និងសុភមង្គលយូរអង្វែង

ចង់ចំណេញ ប្រយ័ត្នដាច់ចំណង! លោភលន់រឿង ៣ យ៉ាងនេះ អាចបំផ្លាញជីវិតអ្នកបាន

សញ្ញា ៣ យ៉ាងដែលបង្ហាញថាកូនរបស់អ្នកនឹងក្លាយជាក្មេងមិនល្អពេលដែលធំឡើង

យោបល់ទាំងអស់ (0)