
TNAOT News
· 03-27
វត្ថុបុរាណខ្មែរចំនួន២ ក្នុងរចនាបទបាភួន សតវត្សរ៍ទី១១ នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ
#NEW NEWS# #សង្គម# #វិស័យទេសចរណ៍# #កម្ពុជា# #ព័ត៌មានសង្គម# #កុងស៊ុលកិត្តិយស#
2782
ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតតែងតាំងថ្មីកម្ពុជាប្រចាំសហរដ្ឋអាមេរិក និងម៉ិកស៊ិក និងលោកវរសេនីយ៍ឯក Matthew Bogdanos ប្រធានអង្គភាពប្រឆាំងការជួញដូរវត្ថុបុរាណ បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន ២។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលវត្ថុបុរាណខ្មែរនេះ បានប្រព្រឹត្តទៅនៅការិយាល័យរដ្ឋអាជ្ញាទីក្រុងញូយ៉ក សហរដ្ឋអាមេរិក នៅរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។
វត្ថុបុរាណខ្មែរទាំងពីរ ស្ថិតក្នុងរចនបទបាភួន ស.វ ទី១១ និងមានប្រភពដើមពីសារមន្ទីរវត្តពោធិ៍វាល ខេត្តបាត់ដំបង ដែលត្រូវបានគេលួចចេញក្នុងសម័យសង្រ្គាមរវាងទសវត្ស ១៩៧០។
ក្នុងពិធីខាងលើ ក៏មានការចូលរួមជាកិត្តិយសពីសំណាក់ឯកឧត្ដម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការ សហប្រជាជាតិ(អ.ស.ប) រួមទាំងមន្រ្ដីការទូតនៃតំណាងស្ថានបេសកកម្មអចិន្រៃ្ដយ៍កម្ពុជាប្រចាំ អ.ស.ប ផងដែរ៕
សម្រួលអត្ថបទដោយ៖ ផល្លីកា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទៅទស្សនាទំនៀមទម្លាប់ចូលឆ្នាំថ្មីប្រពៃណីចិនក្នុងព្រះរាជវាំងបុរាណនៅវាំងចាស់ក្រុង Shenyang

មហាសន្និបាតលើកទី៣នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៤បរៀបចំធ្វើសន្និសីទសារព័ត៌មានក្រោមប្រធានបទការទូតនៅវេលាម៉ោង១០ព្រឹកថ្ងៃទី៧ខែមីនា

អ្នកបុរាណ វត្ថុវិទូរកឃើញ វត្ថុបុរាណសាសនាគ្រីស្ទឆ្លាក់បញ្ញត្តិទាំង ១០ ប្រការរបស់ព្រះយ៉េស៊ូជូនលោកម៉ូសេ

គោលដៅតាមការរំពឹងទុកសំខាន់ៗសម្រាប់ការអភិវឌ្ឍប្រចាំឆ្នាំ ២០២៥៖ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនកើនឡើងប្រហែល៥%

យោបល់ទាំងអស់ (2)
កូដណែនាំ 91815366
· ម្សិលមិញ
👍👍
អូនតា លេខកូដ63230368
· 03-28
🙏🙏🙏
- 1
ទៅកាន់