
Arai
· 2019-07-30
Evra ប្រកាសព្យួរស្បែកជើងចូលនិវត្តន៍ ក្រោយប្រកបអាជីពអស់ជាង ២ទសវត្ស
#Evra# #កីឡា# #បាល់ទាត់អន្តរជាតិ#
0
ខ្សែការពារស្លាបឆ្វេងជនជាតិបារាំងកីឡាករ Patrice Evra បានបង្ហោះវីដេអូក្នុងបណ្ដាញសង្គមរបស់ខ្លួន ប្រកាសពីការចូលនិវត្តន៍ពីពិភពបាល់ទាត់ ក្រោយប្រកបអាជីពអស់ជាង ២០ឆ្នាំ។កីឡាកររូបនេះ ចាប់ផ្ដើមអាជីពនៅឆ្នាំ១៩៩៨ នៅក្លឹបបារាំង Marsala រួចបន្តលេងនៅក្លឹប Monza នៅឆ្នាំ២០០០ ហើយទៅលេងនៅ Nice នៅឆ្នាំដដែល ហើយក៏បន្តទៅលេងនៅ Monaco នៅឆ្នាំ២០០២។
លុះដល់ឆ្នាំ២០០៦ Evra ត្រូវបានផ្ទេរចូលក្លឹប Manchester United ហើយបានឈ្នះពានជាច្រើននៅទីនោះ ដោយរាប់បញ្ចូលទាំង Premier League និងពាន UEFA Champions League។ រហូតដល់ឆ្នាំ២០១៤ លោកត្រូវបានផ្ទេរទៅកាន់ក្លឹប Juventus ហើយប្រកបអាជីពនៅទីនោះរហូតដល់ឆ្នាំ ២០១៧។ក្រោយពីចេញពី Juventus លោកក៏ត្រលប់មកប្រទេសបារាំងវិញ ដោយលេងឲ្យ Marseilles ប៉ុន្តែដោយសារតែមានបញ្ហាជាមួយអ្នកគាំទ្រ ហើយក៏ផ្ទេរមកក្លឹប West Ham United នៅឆ្នាំ២០១៨។ នៅ ទីនេះ លោក លេងបានតែ ៥ប្រកួតប៉ុណ្ណោះ។Evra ក៏ត្រូវបានគេស្គាល់ថា បង្ហោះវីដេអូកំប្លែងៗ និងវីដេអូប្លែកៗ មួយចំនួននៅលើបណ្ដាញអ៊ីស្តាក្រាមផងដែរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
យោបល់ទាំងអស់ (0)