TNAOT News
· 2021-03-03
ពលរដ្ឋខ្មែរនៅប្រទេសវៀតណាម គួរប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារខ្យល់ពុល
#ខ្យល់ពុល# #គ្រោះធម្មជាតិ# #សង្គម# #វៀតណាម# #ប្រុងប្រយ័ត្ន#
10604
តំបន់មួយចំនួននៅភាគខាងជើងឈៀងខាងកើត និងតំបន់ដីសណ្ដទន្លេ How របស់ប្រទេសវៀតណាម កំពុងប្រឈមនឹងខ្យល់ពុល មករលាយជាមួយនឹងកំទិចល្អិតៗ ដែលជាប្រភេទលោហៈធ្ងន់ នាំឱ្យមានគ្រោះថ្នាក់ ខ្លាំងណាស់ដល់សុខភាពមនុស្ស ដែលអាចប្រមូលផ្ដុំ និងជ្រៀតចូលដល់កូនថង់តូចៗ (Neol) នៃសួត និងក្នុងសរសៃរបស់មនុស្ស។
ស្ថានភាពបែបនេះ បានធ្វើឱ្យស្ថានទូតវៀតណាមប្រចាំកម្ពុជា ប្រកាសឱ្យនិស្សិតនិងពលរដ្ឋខ្មែរ ដែលកំពុងរស់នៅក្នុងប្រទេសវៀតណាម ត្រូវមានការប្រុងប្រយ័ត្នជាមួយនឹងកត្តាអាកាសធាតុខាងលើនេះ។
យោងតាមសេចក្តីជូនដំណឹងរបស់ប្រទេសវៀតណាមនៅថ្ងៃនេះ បានឱ្យដឹងថា បើយោងតាម Virum Ma ចេញផ្សាយថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១ ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រ កម្ពុជាប្រចាំវៀតណាម បានជម្រាបជូននិស្សិត សិក្ខាកាម យោធា-នគរបាល និងប្រជាពលរដ្ឋខ្មែរ កំពុងសិក្សាស្នាក់នៅ ឬមានវត្តមានក្នុងប្រទេសវៀតណាម ពិសេសភាគខាងជើងឱ្យបានជ្រាបថា៖ ត្រូវប្រុងប្រយ័ត្ន ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១១ ព្រោះករណីខ្យល់ពុលនេះ វាអាចបង្កឲ្យមានជាជំងឺមហារីក, ឬប៉ះពាល់ដល់ DNA និងឲ្យមានបំរែបំរួលសេណេទិក។
អំឡុងពេលស្ថានភាពអាក្រក់ និងគុណភាពមិនល្អបែបនេះ មន្ត្រីជំនាញបរិស្ថានណែនាំឲ្យជៀសវាងការចេញក្រៅ ឬបិទបង្អួចនៅពេលព្រឹក និងត្រូវប្រើម៉ាស់ការពារធូលីពេលចេញក្រៅ ត្រូវលាងសំអាតច្រមុះនិងទឹកអំបិលជាដើម៕ ដោយ៖ ឃួន លក្ខិណា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ទីបំផុតក្រុមហ៊ុន Adobe ដាក់ប្រព័ន្ធវ័យឆ្លាត(AI)ក្នុងទីផ្សារ Software
ធ្វើសកម្មភាពបានសម្រេច លុះ២ថ្ងៃក្រោយមកអស់លក្ខណ៍
Facebook មិនមែនលុបតែ Ads នយោបាយទេគ្រប់ផុសរបៀបនេះនឹងត្រូវលុបដូចគ្នា
សកម្មភាពលោកគ្រូអ្នកគ្រូនៃ វិទ្យាល័យ ១០មករា ១៩៧៩-សៀមរាប រាំអបអរសាទរ ១ថ្នាក់១២A ទទួលបាននិទ្ទេសA ២០នាក់ ២ឆ្នាំជាប់គ្នា
ការណែនាំពិសេស
ហេតុអ្វីទុកប្រពន្ធចោលទៅរកស្រីថ្មីក្មេងៗ ព្រោះតែនាងលែងស្អាតដូចមុន ចុះបើនាងរត់ចោលអ្នក ពេលដែលនាងស្អាត អ្នកមានអារម្មណ៍ម៉េច?
ជីវិតឡើងកាន់តែខ្ពស់ គ្រោះថ្នាក់កាន់តែខ្លាំង សំខាន់ ត្រូវចេះប្រយ័ត្ន និងចងចាំមេរៀនទាំង ៣ ប្រការនេះទុក
មកស្គាល់ពីប្រទេសទាំងនេះ ដែលមិនមាន រដ្ឋធម្មនុញ្ញផ្លូវការ
ប្រុសៗគួរដឹងថា ហេតុអ្វីមនុស្សស្រីនាងស្ងៀមស្ងាត់?
យោបល់ទាំងអស់ (0)