
TNAOT News
· 2020-10-13
ទីបំផុតក្រុមហ៊ុន Adobe ដាក់ប្រព័ន្ធវ័យឆ្លាត(AI)ក្នុងទីផ្សារ Software
#App# #AI# #បច្ចេកវិទ្យា# #Adobe#
10255
ក្រុមហ៊ុន Abode Inc បាននិយាយកាលពីម្សិលមិញថាខ្លួនបានដាក់កំណត់ប្រព័ន្ធឆ្លាតវ័យ ដែលជាភាសាអង់គ្លេសហៅថា Artificial Intelligence (AI) ក្នុងកម្មវិធីទីផ្សារឌីជីថលរបស់ខ្លួនក្នុងគោលបំណងជួយឲ្យក្រុមហ៊ុន ឬអ្នកប្រើប្រាស់ធ្វើយុទ្ធនាការផ្សព្វផ្សាយរបស់ពួកគេឲ្យកាន់តែច្បាស់ និងងាយស្រួល។
មនុស្សទូទាំងពិភពលោកច្រើនស្គាល់ក្រុមហ៊ុន Abode តាមរយៈកម្មវិធីប្រើប្រាស់ចាំបាច់ប្រចាំថ្ងៃដូចជា PDF, Photoshop, Illustrator និង Premiere Pro ជាដើម។ ហើយការរីកចម្រើនផ្នែក Software របស់ក្រុមហ៊ុននេះបានជួយជំរុញភាគហ៊ុនកើនឡើងជិត ៥០% នៅឆ្នាំនេះ។
លក្ខណៈពិសេសនៃប្រព័ន្ធវៃឆ្លាតនេះវានឹងជាជំនួយដ៏មានប្រយោជន៍បំផុត ឧទាហរណ៍ ការស្កេន និងការដាក់ស្លាករូបភាពផលិតផលរាប់ពាន់តាមពណ៌ និងរូបរាង ឬប្រើបច្ចេកវិទ្យាកែច្នៃជាភាសាធម្មជាតិ ដើម្បីអានអត្ថបទក្នុងការកំណត់ប្រធានបទរបស់វា។
ហើយវាកាន់តែងាយស្រួលទៀតសម្រាប់យុទ្ធនាការទីផ្សារក្នុងការបង្កើតការណែនាំ ឬយោបល់ មិនថាការបង្ហាញអ្នកនូវគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិកប្រភេទដូច ឬស្រដៀងគ្នានឹងអ្វីអ្នកកំពុងរកមើល ឬក៏ណែនាំនូវវែបផ្សាយដែលស្រដៀងនឹងអ្វីដែលអ្នកបានមើលរួច។ ម្យ៉ាងទៀត Adobe បានដាក់បច្ចេកវិទ្យាដោយផ្ទាល់ទៅក្នុងប្រព័ន្ធទីផ្សារខ្លួន ព្រោះត្រូវការកាត់បន្ថយតម្រូវការនាំចេញទិន្នន័យកម្មវិធីខ្លួនផងដែរ។ ប្រែសម្រួលដោយ៖ រីតា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (149)
មិត្ត361006872
· 2020-10-31
👍👍👍👍
Bot Clone
· 2020-10-28
ohh
Sorphon yin
· 2020-10-27
កម្មធីដែលល្អជាងគេ,ខ្ញុំចូលចិត្តវាណាស់
SaMoeun Lyda
· 2020-10-27
😉😉😉
ID77035812
· 2020-10-26
😎😎🤗🤗😎😎
ID77035812
· 2020-10-26
🤗🤗😎😎🤗🤗
ID77636757
· 2020-10-26
😅
NaFY ID77247686
· 2020-10-26
😊
មិត្ត550331656
· 2020-10-26
😊😊😊
HARUKO
· 2020-10-26
😮😮😮
ស៊ួ យឿន
· 2020-10-26
😘😘
Hea ang kam pot
· 2020-10-25
គំនិតល្អតែមានបញ្ហាថ្ងៃក្រោយអត់
មិត្ត793619124
· 2020-10-21
😎😎😎😎
phalkun they
· 2020-10-21
កម្មធីដែលល្អជាងគេ,ខ្ញុំចូលចិត្តវាណាស់
CHIEVON NO SAD
· 2020-10-21
😎😎😎
- 1
- 2
- 3
- 4
- 5
- 6
- 10
ទៅកាន់