PhangVengAn

· 2021-06-20

ប៊ិះចាញ់!! Griezmann ស៊ុត១គ្រាប់ជួយបារាំងតាមស្មើហុងគ្រី!!

#ហុងគ្រី# #Griezmann# #កីឡា# #ក្រុមជម្រើសជាតិបារាំង# #បាល់ទាត់អន្តរជាតិ#

6353

ជំនួបរវាងក្រុមជម្រើសជាតិបារាំង និងហុងគ្រីបានបញ្ចប់ទៅត្រឹមលទ្ធផល១ទល់នឹង១ ដែលក្នុងនោះ Griezmann របស់បារាំងជាអ្នកស៊ុតគ្រាប់បាល់តាមស្មើ។

ហុងគ្រីជាអ្នកនាំមុខមុនធ្វើបានដោយកីឡាករAttila Fiola នៅម៉ោងបន្ថែមតង់ទី១។ ចូលដល់តង់ទី២ បារាំងព្យាយាមដាក់សម្ពាធ រហូតដល់នាទីទី៦៦ Antoine Griezmann ស៊ុតបាល់តាមស្មើវិញក្រោយការកាត់ចូលរបស់ Kylian Mbappe។

ទោះជាបានត្រឹម១ពិន្ទុពីលទ្ធផលនេះ ក៏បារាំងបន្តឈរនៅកំពូលតារាងពូល F ដដែល ដោយមាន៤ពិន្ទុ តាមពីក្រោយដោយអាល្លឺម៉ង់ និងព័រទុយហ្គាល់មាន៣ពិន្ទុម្នាក់។ ឯហុងគ្រីនៅបាតតារាងមានត្រឹម១ពិន្ទុ។

ប្រភព៖ Euro

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)