
PhangVengAn
· 2021-06-20
គ្រាប់បាល់ដូចព្យុះ!! អាល្លឺម៉ង់ស៊ីព័រទុយហ្គាល់ ៤ទល់នឹង២ រកឃើញជ័យជម្នះលើកដំបូងនៅ Euro !!
#ក្រុមព័រទុយហ្គាល់# #កីឡា# #ប្រដាល់អន្តរជាតិ# #Euro ២០២០# #ក្រុមជម្រើសជាតិអាល្លឺម៉ង់#
5506
ក្រុមជម្រើសជាតិអាល្លឺម៉ង់ធ្វើបានយ៉ាងល្អកាលពីយប់មិញ ដោយបានយកឈ្នះលើក្រុមព័រទុយហ្គាល់ ៤ទល់នឹង២ ក្នុងការប្រកួតជុំទី២ជម្រុះពូលនៃព្រឹត្តិការណ៏ Euro ២០២០។

Cristiano Ronaldo ជាអ្នកបើកឆាកស៊ុតមួយគ្រាប់ក្រោយមានបញ្ជូនបាល់ពីDiogo Jota។ ទោះជាយ៉ាងណា ខ្សែការពារព័រទុយហ្គាល់Ruben Dias និង Raphael Guerreiro ធ្វើអោយចូលទីខ្លួនឯងម្នាក់១គ្រាប់ ក្រោយមានការដាក់សម្ពាធពីអាល្លឺម៉ង់។

ចូលដល់តង់ទី២ Kai Havert និង Robin Gosens ដាក់ម្នាក់១គ្រាប់ទៀតធ្វើអោយអាល្លឺម៉ង់នាំមុខ ៤ទល់នឹង១។ ចុងក្រោយ ព័រទុយហ្គាល់បានវាយបកដង្ហើមចុងក្រោយបានមួយគ្រាប់វិញ ធ្វើបានដោយ Diogo Jota ធ្វើអោយលទ្ធផលចុងក្រោយ អាល្លឺម៉ង់ស៊ីព័រទុយហ្គាល់ ៤-២។

លទ្ធផលនេះ ធ្វើអោយក្រុមអាល្លឺម៉ង់ហក់ឡើងមកលេខ២ បណ្តោះអាសន្នមាន៣ពិន្ទុ និងព័រទុយហ្គាល់ធ្លាក់ទៅលេខ៣ ក្នុងពូលF មាន៣ពិន្ទុស្មើគ្នាដោយសារឈ្នះហុងគ្រីកាលពីប្រកួតមុន។
ប្រភព៖ Euro
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
មនុស្សស្រីដែលកើតក្នុងឆ្នាំទាំង ៣ នេះ ជានារីនាំលាភសំណាងដល់ឪពុកម្ដាយ ជួយចម្រុងចម្រើនស្វាមី

ដើម្បីដឹងថាមនុស្សម្នាក់គួរឱ្យទុកចិត្តឬអត់ សូមយកចិត្តទុកដាក់លើលក្ខណៈទាំង៣នេះ

ធ្វើជាមនុស្សប្រុសត្រូវចេះប្រកាន់ខ្ជាប់អត្តចរិត៣យ៉ាងនេះ ទើបគ្រួសារអាចមានសុភមង្គល

ឱវាទព្រះពុទ្ធអង្គទាំង ១០ ចំណុច គ្រប់គ្នាត្រូវចងចាំទុកជាប់ក្នុងចិត្ត

យោបល់ទាំងអស់ (2)
មិត្ត1000065654
· 2021-06-20
😊😊
Yellow Sky
· 2021-06-20
អាល្លឺម៉ង់អេមណាស់
- 1
ទៅកាន់