PhangVengAn

· 2021-06-21

អ៊ីតាលី យកឈ្នះវែលទៀតយប់មិញ បើទោះជាខ្លួន បានកក់កៅអីរួចស្រេចទៅវគ្គជម្រុះ!!

#កីឡា# #Wales# #Marco Verratti# #Italy# #Matteo Pessina# #Euro 2020# #បាល់ទាត់អន្តរជាតិ#

7234

ក្រុមជម្រើសជាតិអ៊ីតាលីនៅបន្តទម្រង់លេងដ៏ល្អរបស់ខ្លួន ដោយបានយកឈ្នះលើក្រុមជម្រើសជាតិវែល ក្នុងលទ្ធផល ១ទល់នឹង០ បើទោះខ្លួនបានកក់កៅអីរួចស្រេចទៅវគ្គជម្រុះហើយ ក្រោយលេងបាន២ប្រកួតមុន។

កីឡាករ Matteo Pessina គឺជាកីឡាករដែលស៊ុតបញ្ចូលទី ក្រោយមានការបញ្ជូនបាល់ពី Marco Verratti។ វែលក៏បានព្យាយាមវ៉ៃបកយកគ្រាប់បាល់វិញដែរ តែហាក់មិនបានសម្រេច ធ្វើអោយលទ្ធផលចុងក្រោយ អ៊ីតាលីជាអ្នកទទួលបាន៣ពិន្ទុ។

ទោះជាយ៉ាងណាក៏ដោយ វែលនៅតែឡើងទៅវគ្គបន្តត្បិតខ្លួនបានឈរនៅលេខ២ តារាងពូល Aមាន៤ ពិន្ទុស្មើគ្នាជាមួយស្វីស តែឈ្នះគ្រាប់បាល់។ ឯអ៊ីតាលីឈរកំពូលតារាងមាន ៩ពិន្ទុពេញក្រោយលេងបាន៣ប្រកួត។

ប្រភព៖ Euro

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស