បង្ហោះផ្សាយ

ខ្មែរ

Oudom

· 2019-03-07

ដល់វគ្គ IFIXIT ចាប់ផ្ដើម​ដោះ​ម៉ាស៊ីន​មើល​គ្រឿង​ខាង​ក្នុង​របស់ Galaxy S10 ហើយ!

12

សម្រាប់ប្រិយមិត្តអ្នកអានភាគច្រើន ប្រហែលជាធ្លាប់បានដឹង និងឃើញហើយថា រាល់ស្មាតហ្វូន, ថេប្លេត និងឧបករណ៍បច្ចេកវិទ្យាផ្សេងៗ ដែលពេញនិយម គឺមិនអាចគេចផុតពី ដៃរបស់ក្រុម IFIXIT ទេ ដោយពួកគេ យកមកដោះខ្ទេច គ្រឿងក្នុងប៉ុន្មាន ចេញមកក្រៅទាំងអស់ ដើម្បីដាក់ពិន្ទុ និងស្វែងយល់ពី គ្រឿងក្នុងដែលបាន បំពាក់មកនោះ ថាវាមានអ្វីប្លែក និងអស្ចារ្យ។

ជាក់ស្តែង សម្រាប់ស្មាតហ្វូន Galaxy S10 ដែលត្រូវបានប្រកាសចេញ ជាផ្លូវការ កាលពីថ្ងៃទី 20 ខែកុម្ភៈ កន្លងទៅនេះ គឺបានដល់ដៃអ្នកដោះម៉ាស៊ីន IFIXIT ហើយ ដែលពួកគេបានចាប់ផ្ដើមដោះម៉ាស៊ីនមើលគ្រឿងខាងក្នុង បង្ហាញអំពីផ្នែករឹង ដោយបង្ហាញជារូបភាព ដូចខាងក្រោម៖ 

ជាលទ្ធផលចុងក្រោយ ជុំវិញការដាក់ពិន្ទុ ទៅលើផលវិបាកនៃការ ជួសជុលម៉ាស៊ីន ក្រុមការងារ IFIXIT បានដាក់ពិន្ទុអោយ Galaxy S10 ចំនួន 3/10 មានន័យថាវាមានភាព ងាយស្រួលល្មមក្នុងការដោះជួសជុល តែសម្រាប់ការជួសជុល ទៅលើផ្នែកអេក្រង់ គឺជារឿងពិបាកបំផុត ព្រោះវាប្រើកាវច្រើន ដើម្បីការពារមិនអោយម៉ាស៊ីន មានធូលី និងទឹកជ្រាបចូលបាន ពិសេសបើដោះម៉ាស៊ីនហើយ ភាគរយនៃការបែកកញ្ចក់ក្រោយខ្នង មានមានអត្រាខ្ពស់ បើធ្លាក់ល្មមៗ គឺអាចបែកប្រេះស្រាំបាន ដែលនេះយើងអាចធ្វើការ កំណត់ទៅលើអ្នកប្រើប្រាស់បានថា បើអ្នកគ្រោងនឹងក្លាយជា ម្ចាស់របស់ Galaxy S10 & S10+។ បើខូច ឬបែក ឬប្រេះស្រាំ គឺដឹងតែចំនាយប្រាក់ប្ដូរថ្មីហើយ ទើបបាន។

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស