
Oudom
· 2019-06-04
ចិនធ្វើសមយុទ្ធយោធាទ្រងទ្រាយធំ នៅសមុទ្រចិនខាងត្បូង
0
ចិនចាប់ផ្តើមធ្វើសមយុទ្ធរយៈពេល២ថ្ងៃ នៅសមុទ្រចិនខាងត្បូង ក្រោយពេលរដ្ឋមន្ត្រីការពារជាតិអាមេរិក បានព្រមានដល់កម្លាំងទាហានជើងទឹកចិន ។ សកម្មភាពធ្វើសមយុទ្ធ ក្នុងពេលអាមេរិកប្តេជ្ញា ទប់ស្កាត់ចិន នៅក្នុងតំបន់។
សារព័ត៌មាន AP របស់អាមេរិក បានផ្សាយថា កម្លាំងទាហានចិនបានប្រកាសថា នឹងមានការធ្វើសមយុទ្ធ នៅពាក់កណ្តាលយប់ ថ្ងៃទី៤ ខែមិថុនានេះ នៅតំបន់សមុទ្រជាប់ព្រំដែនសមុទ្រប្រទេសវៀតណាម។
សមុទ្រចិនខាងត្បូង គឺជាទីតាំងសមខាន់សម្រាប់វិស័យពណិជ្ជកម្ម ពិភពលោកដោយមាន នាវាដឹកទំនិញជាច្រើនត្រូវធ្វើដំណើរឆ្លងកាត់ទីនេះ។ នៅពេលនេះអាមេរិក កំពុងតែបញ្ចុះបញ្ជូលប្រទេស នៅក្នុងតំបន់អាស៊ាន បង្កើនការចំណាយប្រាក់សម្រាប់ការពារជាតិ និងប្រឆាំងជាមួយចិន ។
ប៉ុន្តែប្រទេសអាស៊ាន នឹងមិនអាចបោះបង់ចិនបានឡើយ ដោយអាស៊ានត្រូវការវិនិយោគជាច្រើន ពីប្រទេសចិន។ សូម្បីតែហ្វីលីពីនដែលជាសត្រូវរបស់ចិន ក៏បានងាក់ទៅចងសម្ព័ន្ធមិត្តដែរ ដោយបោះបង់អាមេរិក។
គោលដៅរបស់អាមេរិក គឺប្រឆាំងចិន នៅសមុទ្រចិនភាគខាងត្បូង ប៉ុន្តែមិនអាចធ្វើទៅរួច កុំំថាឡើយអាស៊ាន សូម្បីតែ អឺរ៉ុប អាមេរិក ឡាទីន អាហ្វ្រិក ក៏មិនអាចបោះបង់ចិនដែរ00។ ផ្ទុយទៅវិញ ប្រទេសជាច្រើន បានបោះបង់អាមេរិក ដោយសារតែគោលនយោបាយអាត្មានិយមរបស់មេដឹកនាំអាមេរិក៕ MEO085
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
តើបុគ្គលម្នាក់ៗអាចគ្រប់គ្រងភាពតានតឹង និងសម្ពាធនៅកន្លែងធ្វើការដោយរបៀបណា?

ទឹកចិត្តប្រពៃ! ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ចូលរួមដោយផ្ទាល់ក្នុងពិធីបូជាសពកីឡាបាល់ទាត់ ទេស សម្បត្តិ

បើអ្នកប្រាស្រ័យទាក់ទងគ្នាតិច និងនិយាយ៣ចំណុចនេះកាន់តែមានសុភមង្គល

នៅអាយុ 50 ឆ្នាំត្រូវចាំថា “រក្សាទ្វារគ្រួសារ” ដាច់ខាតកុំឱ្យមនុស្ស ៣ ប្រភេទមកលេង

យោបល់ទាំងអស់ (0)