
Oudom
· 2019-07-21
រថយន្ត១គ្រឿង និងម៉ូតូដឹកឈើ ១១គ្រឿង ត្រូវដុតកំទេចចោលនៅនឹងកន្លែង
#បទល្មើសព្រៃឈើ# #សង្គម# #នយោបាយជាតិ#
0
ខេត្តក្រចេះ៖ ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីនាយឧត្តមសេនីយ៏សៅ សុខា កម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានបើកប្រតិបត្តិការក្តៅចុះបង្ក្រាបការដឹកជញ្ជូនឈើខុសច្បាប់របស់ក្រុមឈ្មួញ ដោយរឹបអូសបានវត្ថុតាងនឹងមធ្យោបាយដឹកជញ្ជូន ជាច្រើនដើម្បីធ្វើការដុតកំទេចចោល នាព្រឹកថ្ងៃទី ២១ កក្កដា ២០១៩។
សេចក្តីរាយការណ៏បានឲ្យដឹងថា នៅវេលាម៉ោង ១០ នឹង៣០ នាទីព្រឹកមិញកម្លាំងរាជអាវុធហត្ថខេត្តក្រចេះធ្វើការបង្ក្រាបនិងដុតកំទេចចោលនូវមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ មធ្យោបាយទាំងនោះមានដូចជារថយន្តសាំយ៉ុង១គ្រឿង និងម៉ូតូដឹកឈើ ១១គ្រឿង ត្រូវដុតកំទេចចោលនៅនឹងកន្លែង នៅចំណុចភូមិច្រាប ឃុំ ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នៅចំនុចគីឡូម៉ែត្រ៨៨ ៕ By Panha
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់