បង្ហោះផ្សាយ

ខ្មែរ

OL

· 2019-03-18

ជប៉ុន រងការរញ្ជយដី ៥.៩ រ៉ិចទ័រ វេលាម៉ោងរំលងអធ្រាត្រ

0

វេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩នេះតែម្តង ជប៉ុនរងនូវការរញ្ជួយដីកម្រិត៥.៩រ៉ិចទ័រ ។ ប៉ុន្តែពុំមានការរគំរាមកំហែងពីរលកយក្សស៊ូណាមិទេ ។

ប្រភពស៊ីនហួ ផ្សាយថា ការរញ្ជួយដីនេះ នៅវេលាម៉ោង២និង១១នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ មីនា នៅចំណុចខាងកើត រោងចក្រ Fukushima ជប៉ុន ជម្រៅ១០គីឡូម៉ែត្រ ។ ចំណុចកណ្តាលនៃការរញ្ជួយដីនេះ ភាគខាងជើងនិយាមការ ៣៦.៨ដឺក្រេ និងភាគខាងកើត និយាមការ ១៤២,៥ដឺក្រេ ។

នៅខេត្ត Hokkaido ជប៉ុន ក៏មានការរញ្ជួយដី៣លើកផ្ទួនៗផងដែរ ដែលមាន អាំងតង់ស៊ីតេ របស់ជប៉ុនចំនួន៧ ។ ចំណុចដែលកន្លែងរញ្ជួយដីនេះ ១៣នាទីក្រោយមក ការរញ្ជួយដី ៥.១ រ៉ិចទ័រ ក៏បានកើតឡើងថែមទៀត តែគ្មានរលកយក្សស៊ូណាមិនោះឡើយ។

នៅថ្ងៃទី១១ ខែមីនា នេះ គឺជាខួបទី៨ ការរញ្ជួយដ៏មហាប្រល័យ បង្ករលកយកស៊ូណាមិនៅជប៉ុនសម្លាប់មនុស្សរាប់ពាន់នាក់ កាលពីឆ្នាំ២០១១ ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស