បង្ហោះផ្សាយ

ខ្មែរ

OL

· 2019-07-27

វីដេអូ​ស្ដែង Sissoko ជាន់​កីឡាករ​ចូល​ថ្មី​របស់ Man Utd ស្រស់​ៗ​ក្នុង​ការ​ប្រកួត​មិត្តភាព

#Sissoko# #កីឡា# #បាល់ទាត់អន្តរជាតិ#

0

អ្នក​គាំទ្រ​របស់ Manchester United បាន​ផ្ទុះ​កំហឹង​ជា​ខ្លាំង បន្ទាប់​ពី​ទស្សនា​វីដេអូ Moussa Sissoko ជាន់​លើ​កីឡាករ​ចំណូល​ថ្មី Daniel James ក្នុង​ការ​ប្រកួត​កម្ដៅ​សាច់ដុំ​​ទល់​នឹង Spurs។

James ព្យាយាម​ទប់​បាល់​​នៅ​តំបន់​​ទាត់​បាល់ជ្រុង មុន​ពេល Sissoko មក​បុក​ពី​ក្រោយ​ទាំង​កម្រោល​ ធ្វើ​ឲ្យ​កីឡាករ​សញ្ជាតិ​វែល​ដួល​ឈឺ​ចាប់​​លើ​ស្មៅ។ ឆ្លៀត​ឱកាស​ James ​កំពុង​ដួល​ កីឡាករ​បារាំង Sissoko បន្លំ​ជាន់​ជើង​ឆ្វេង​​លើ​គូ​ប្រជែង ធ្វើ​ឲ្យ​ឈឺ​កាន់​តែ​ខ្លាំង។យ៉ាងណា​ អាជ្ញាកណ្ដាល​បាន​សម្រេច​ឲ្យ​បាល់​ពិន័យ Free-Kick ទៅ​ខាង​ United។ គូ​នេះ​ចប់​ការ​ប្រកួត​ Manchester United ឈ្នះ ២-១ លើ​ Spurs ក្នុង​ទឹក​ដី​ទីក្រុង​សៀងហៃ។ ២​គ្រាប់​របស់​បិសាច​ក្រហម​ធ្វើ​បាន​ដោយ​កីឡាករ Anthony Martial និង​ Angel Gomes ខណៈ Lucas Moura ជា​អ្នក​រក​គ្រាប់​ឲ្យ​ ​Spurs៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)