បង្ហោះផ្សាយ

ខ្មែរ

OL

· 2019-08-01

គួរធ្វើយ៉ាងណាដើម្បីលើកទឹកចិត្តឲ្យបុគ្គលិក កាន់តែខិតខំរៀនសូត្រ?

#លើកទឹកចិត្តបុគ្គលិក# #អោយខំរៀនសូត្រ# #សង្គម# #សេដ្ឋកិច្ចជាតិ#

0

អ្នកគួរតែសប្បាយចិត្ត នៅពេលដែលបុគ្គលិករបស់អ្នកនៅតែបន្តការរៀនសូត្រ មិនថាការរៀនពីជំនាញអ្វីនោះទេ ក៏វានៅតែមានប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍បន្ថែមទៀត ទៅលើចំណេះដឹងដែលពួកគេកំពុងមាននោះផងដែរ។ ដូចនេះតើត្រូវធ្វើយ៉ាងណាដើម្បីលើកទឹកចិត្តឲ្យបុគ្គលិកទាំងនោះចង់សិក្សារៀនសូត្របន្ថែម?

១) គួរបង្កើតឱកាសចែករំលែកចំណេះដឹងឲ្យបានច្រើនក្រៅពីកន្លែងធ្វើការ៖ ជាការពិតណាស់គោលដៅរបស់ពួកគេមិនត្រឹមតែខិតខំធ្វើការសម្រាប់ក្រុមហ៊ុនតែមួយមុខនោះទេ។ តែអ្វីដែលសំខាន់បន្ទាប់នោះគឺពួកគេក៏ចង់បានចំណេះដឹងល្អៗ បន្ថែមទៀតពីអ្នកជំនាញដទៃទៀតផងដែរ។ ដូចនេះ បើពួកគេមានមហិច្ឆតាចង់សិក្សារៀនសូត្រពីអ្វីហើយនោះ អ្នកគួរផ្ដល់ឱកាសដើម្បីចែករំលែកចំណេះដឹងដល់ពួកគេ ដូចជាសិក្ខាសាលា ការចុះត្រួតពិនិត្យតំបន់ផ្សេងៗ ផងដែរ។

២) គួរដាក់ការសិក្សាជាគោលដៅចម្បងដែលក្រុមហ៊ុនចង់បានផងដែរ៖ ការដាក់ការសិក្សាជាគោលដៅចម្បងដែលក្រុមហ៊ុន ក៏អាចជាសញ្ញាមួយដែលដាស់តឿន ហើយចង់បង្ហាញឲ្យបុគ្គលិកបានដឹងថា ពួកគេមកធ្វើការនៅទីនេះ គឺបានទាំងចំណេះដឹងពីការរៀនសូត្រ និងបានទាំងបទពិសោធន៍ផងដែរ។ ដូចនេះហើយគោលដៅនេះនឹងជួយជំរុញឲ្យបុគ្គលិកកាន់តែខិតខំរៀនសូត្រតទៅទៀត។

៣) ផ្ដល់ភាពងាយស្រួលដល់ការសិក្សារបស់គេ៖ ក្នុងនាមជាម្ចាស់ក្រុមហ៊ុន អ្នកគួរតែផ្ដល់ជាប្រភពខ្លះៗ ធ្វើយ៉ាងណាឲ្យពួកគេមានភាពងាយស្រួលក្នុងការសិក្សារៀនសូត្រ ។ ក្នុងនោះអ្នកអាចផ្ដល់ជាឈ្មោះសៀវភៅសម្រាប់រៀនអានដោយខ្លួនឯង អត្ថបទដែលផ្ដល់ប្រយោជន៍ដល់ពួកគេ ថវិកាខ្លះៗ សម្រាប់ការទៅសិក្សានៅតាមគ្រឹះស្ថាននានាផងដែរ៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (1)

ID76857053

· 2020-08-24

😮😮😮😮

  • 1
ទៅកាន់

ការណែនាំពិសេស