
Sokhanya
· 2019-03-13
សំនួរចាក់ដោត Neymar ឬ Mbappe? តា Perez ថាចង់យកទាំងពីរ
0
ប្រធានក្លឹបរបស់ Real Madrid លោក Florentino Perez សង្ឃឹមកីឡាករទាំងពីរគឺ Kylian Mbappe និង Neymar អាចនឹងចូលរួមជាមួយក្លឹបរបស់លោកនៅពេលអនាគត។
Zinedine Zidane ត្រូវបានតែងតាំងធ្វើជាគ្រូធំរបស់ Real កាលពីថ្ងៃច័ន្ទ ចុះកុងត្រាដល់ឆ្នាំ២០២២។ Zidane ត្រូវទទួលរ៉ាប់រងស្រង់ទម្រង់លេងរបស់អធិរាជសឡើងវិញ បន្ទាប់ពីក្លឹបមួយនេះដុនដាបខ្លាំងក្រោមការដឹងនាំរបស់លោក Santiago Solar។
ការបាត់បង់ Cristiano Ronaldo ទៅកាន់ Juventus ត្រូវបានគេជឿថាជាកត្តាមួយរុញឲ្យ Madrid ធ្លាក់ការលេង។ ដូច្នេះក្លឹបកំពុងតែរកកីឡាករមកជំនួសកន្លែងសំខាន់មួយនេះ Mbappe និង Neymar ជាមុខសញ្ញាដែល Real ចង់នាំមក។
Florentino Perez បានបង្ហាញជំហរថា Zidane គឺជាជនជាតិបារាំង ដូចនេះអាចជារឿងងាយក្នុងការទាក់ទាញ Mbappe មកកាន់ក្លឹប។ យ៉ាងណាមិញតាមការសាកសួររបស់អ្នកកាសែតទៅកាន់ Perez ប្រសិនទិញរវាង Mbappe និង Neymar តើយកមួយណា? Perez តបថា ចង់បានទាំងពីរ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ថ្នាំផ្សះគួរលេបពេលណាទើបហៅថាចាំបាច់ទៅ?

វត្តមានថ្មីនៃក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកចូលមកកម្ពុជា បង្ហាញពីភាពរឹងមាំក្នុងវិស័យមួយនេះ

តៃវ៉ាន់អនុម័តច្បាប់ អនុញ្ញាតិឲ្យរៀបការភេទដូចគ្នា

ឯកឧត្តម ថង សាវុន អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយ ខ្លឹមសារសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតទូទាំងប្រទេសលើកទី៤នៅខេត្តមណ្ឌលគិរី

យោបល់ទាំងអស់ (0)