
Sokhanya
· 2019-05-04
ថ្នាំផ្សះគួរលេបពេលណាទើបហៅថាចាំបាច់ទៅ?
0
កាលណាអ្នកលេបថ្នាំផ្សះដោយមិនចាំបាច់ វានឹងធ្វើឲ្យបាក់តេរីកាន់តែច្រើនសម្របខ្លួនបាន និងរ៉េស៊ីស្តង់នឹងថ្នាំផ្សះថែមទៀត។ យ៉ាងណាមិញ ដើម្បីចៀសវាងការរ៉េស៊ីស្តង់នឹងថ្នាំផ្សះ គួរតែប្រើថ្នាំផ្សះទៅតាមពេលវេលាចាំបាច់ដូចខាងក្រោមនេះ៖
- ចូរពិគ្រោះជាមួយគ្រូពេទ្យជានិច្ចថាអ្នកត្រូវការប្រើថ្នាំផ្សះដើម្បីព្យាបាលជំងឺរបស់អ្នកឬអត់?
- ចូរពិចារណាទៅថាតើមានមធ្យោបាយណាផ្សេងដើម្បីជួយឲ្យអ្នកមានអារម្មណ៍ល្អជាងមុនដោយមិនបាច់ប្រើថ្នាំផ្សះឬអត់?
- មិនត្រូវលេបថ្នាំផ្សះដើម្បីព្យាបាលការបង្ករោគដោយវីរុសឡើយដូចជា ជំងឺផ្តាសាយ ឬផ្តាសាយធំជាដើម។ ថ្នាំផ្សះគ្រាន់តែអាចប្រើដើម្បីព្យាបាលការបង្ករោគដែលបង្កឡើងដោយបាក់តេរីប៉ុណ្ណោះ មិនមែនដោយវីរុសឡើយ
- ចូរលេបថ្នាំផ្សះទៅតាមវេជ្ជបញ្ជាពីគ្រូពេទ្យដែលច្បាស់លាស់។ មិនត្រូវផ្អាកការលេបថ្នាំផ្សះណាមួយ ឬឈប់លេបវាមុនពេលបញ្ចប់វេជ្ជបញ្ជាឡើយ(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- មិនត្រូវលេបថ្នាំផ្សះដែលត្រូវបានគ្រូពេទ្យចេញឲ្យអ្នកផ្សេងប្រើឡើយ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
វត្តមានថ្មីនៃក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោកចូលមកកម្ពុជា បង្ហាញពីភាពរឹងមាំក្នុងវិស័យមួយនេះ

សំនួរចាក់ដោត Neymar ឬ Mbappe? តា Perez ថាចង់យកទាំងពីរ

តៃវ៉ាន់អនុម័តច្បាប់ អនុញ្ញាតិឲ្យរៀបការភេទដូចគ្នា

ឯកឧត្តម ថង សាវុន អញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយ ខ្លឹមសារសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតទូទាំងប្រទេសលើកទី៤នៅខេត្តមណ្ឌលគិរី

ការណែនាំពិសេស
យោបល់ទាំងអស់ (0)