
Chanthou
· 2019-03-13
បែកស្នេហាមិនត្រឹមប៉ះពាល់ផ្លូវចិត្តទេ ថែមទាំងបង្កឲ្យមានបញ្ហានេះទៀត
0
បែកបាក់ស្នេហា គឺជារឿងដែលពិបាកខ្លាំងបំផុត ហើយទម្រាំឆ្លងកាត់រួចវាមិនមែនជារឿងងាយនោះទេ។ ដូច្នេះហើយបន្ទាប់ពីចែកផ្លូវគ្នាជាមួយដៃគូ ខ្លួនប្រាណនឹងជួបរឿងអាក្រក់ទាំងនេះភ្លាម៖
១. ពិបាកចិត្ត គិតច្រើន គេងមិនលក់
អ្នកមានអារម្មណ៍ថាឈឺចាប់ ពិបាកចិត្ត ចង់យំ ហើយមិនអាចគេងបានស្រួលនោះទេ អ្នកចេះតែនឹកឃើញនេះនឹកឃើញនោះមិនចេះឈប់។
២. ឈឺ ឬចុកក្នុងទ្រូង
ការសិក្សាបានបង្ហាញថាបន្ទាប់ពីការបែកបាក់ស្នេហាមនុស្សទទួលបានសញ្ញាសរសៃប្រសាទដែលទាក់ទងនឹងការឈឺចាប់ខាងផ្នែករាងកាយ ហើយការចុកទ្រូងឬ ឈឺទ្រូងគឺជារឿងដែលមនុស្សខូចចិត្តមិនអាចចៀសបាន។
៣. មានបញ្ហាស្បែក ៖
ជាការពិតណាស់ដែលថាក្នុងអំឡុងពេលធ្លាក់ទឹកចិត្ត និង ឈឺចាប់ មនុស្សម្នាក់មិនសូវយកចិត្តទុកដាក់ចំពោះខ្លួនឯងទេហើយយើងឃើញថាស្ថានភាពស្បែកកាន់តែអាក្រក់ទៅៗដោយសារអ័រម៉ូនស្ត្រេស។ នេះអាចបណ្ដាលឲ្យមុខ និង សូម្បីតែសក់ក៏លែងស្អាតដែរ។
៤. ឈឺសាច់ដុំ
នៅក្នុងស្ថានភាពធ្លាក់ទឹកចិត្តមនុស្សងាយនឹងរងរបួសជាងធម្មតា។ ដូចគ្នានេះផងដែរដោយសារភាពតានតឹងការឈឺចាប់នៅក្នុងសាច់ដុំអាចលេចឡើងហើយសាច់ដុំអាចនឹងចុះចាញ់ដែលបណ្ដាលអោយឈឺក្នុងផ្នែកផ្សេងៗនៃរាងកាយ។
៥. ឡើងទម្ងន់
ពេលបែកបាក់ស្នេហាហើយអ្នកនឹងគិតច្រើន ហើយស្រ្តេសចេះតែកើនឡើង ពេលនោះអ្នកលែងខ្វល់ពីរបបអាហារទៀតហើយ ពេលណាឃ្លានក៏ញ៉ាំ ពេកមិនឃ្លានក៏មិនញ៉ាំ ដែល ជាហេតុនាំឲ្យអ្នកឡើងទម្ងន់។
បើបែកគ្នាស្រួល បែកគ្នាល្អគ្មានមនុស្សឈឺចាប់ គ្មានមនុស្សយំនោះទេ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
គ្រូៗមកពីតាមបណ្តារាជធានី-ខេត្តទទួលការបណ្តុះបណ្តាលជំនាញក្នុងការបង្រៀនឲ្យកុមារគិតលេខលឿនមិនចាំបាច់ប្រើម៉ាស៊ីនគិតលេខ

គុណវិបត្តិនៃម៉ាស៊ីនត្រជាក់ដែលមិនធ្លាប់បានដឹង!

កត់ចំណាំទុក! នេះកាលបរិច្ឆេទអាចប្រកាសនិងដាក់លក់ iPhone XI/XI Max

អត្តពលិក គ្រូបង្វឹក និងគណៈប្រតិភូប៉េតង់ចំនួន ១៨៨នាក់ ចូលរួម National School Games ឆ្នាំនេះ

ការណែនាំពិសេស
យោបល់ទាំងអស់ (0)
គ្មានយោបល់