បង្ហោះផ្សាយ

ខ្មែរ

Chanthou

· 2019-06-14

អត្តពលិក គ្រូបង្វឹក និងគណៈប្រតិភូប៉េតង់ចំនួន ១៨៨នាក់ ចូលរួម National School Games ឆ្នាំនេះ

#National School Games# #កីឡាអន្តរជាតិ# #កីឡា# #គ្រូបង្វឹក#

0

ភ្នំពេញ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាសិស្សថ្នាក់ជាតិ (National School Games) ឆ្នាំ២០១៩ នឹងធ្វើឡើងនាថ្ងៃទី១០ ដល់១៩ ខែមិថុនា ឆ្នាំ២០១៩ នៅរាជធានីភ្នំពេញដោយរៀបចំដោយនាយកដ្ឋានអប់រំកាយ និងកីឡាសិស្ស-និស្សិតសហការសហព័ន្ធកីឡាប៉េតង់ និងប៊ូលកម្ពុជាអត្តពលិក គ្រូបង្វឹក និងគណៈប្រតិភូប៉េតង់ចំនួន១៨៨នាក់ចូលរួម។

ការប្រកួត National School Games នឹងធ្វើការប្រកួតជាផ្លូវការនៅថ្ងៃទី១៥ដល់១៨ ខែមិថុនា ឆ្នាំ២០១៩ នៅអាងហែលទឹកនៃពហុកីឡ ដ្ឋានជាតិក្នុងទីលានសហព័ន្ធ ដោយមាន១៩រាជធានី-ខេត្តចូលរួមដូចជារាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពត ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តតាកែវ ខេត្តស្វាយរៀង ខេត្តសៀមរាប ខេត្តរតនគិរី ខេត្តព្រៃវែង ខេត្តព្រះវិហារ ខេត្តប៉ៃលិន ខេត្តមណ្ឌលគិរី ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ។

ដែលមានកីឡាករ-កីឡាការិនីចំនួន១៣៥នាក់ក្នុងនោះកីឡាការិនី៦០នាក់ និងគ្រូបង្វឹកចំនួន៣២នាក់ និងគណៈប្រតិភូ២១នាក់ លើក៦វិញ្ញាសា គឺវិញ្ញាសាវាយយកពិន្ទុបុរស វិញ្ញាសាវាយយកពិន្ទុនារី វិញ្ញាសាវាយ១ទល់១បុរស វិញ្ញាសាវាយ១ទល់១នារី វិញ្ញាសាវាយ២ទល់២បុរស និងវិញ្ញាសាវាយ២ទល់២នារី។

ការប្រកួតកីឡាសិស្សថ្នាក់ជាតិ (National School Games) លើកទី១ឆ្នាំនេះ ក្រសួងអប់រំបានសម្រេចដក់១១ ប្រភេទកីឡារួមមាន៖ កីឡាបាល់ទាត់កីឡាបាល់ទះ កីឡាបាល់បោះកីឡា អត្តពលកម្មកីឡាប៉េតង់ កីឡាវាយកូនឃ្លីលើតុ កីឡាហែលទឹក កីឡាវាយសី កីឡាការ៉ាត់តេ កីឡាតេក្វាន់ដូWT និងកីឡាតេក្វាន់ដូITF៕

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស