
Chanthou
· 2019-07-08
កត់ចំណាំទុក! នេះកាលបរិច្ឆេទអាចប្រកាសនិងដាក់លក់ iPhone XI/XI Max
#iPhone XI/XI Max# #បច្ចេកវិទ្យា# #ទូរសព្ទ#
0
អតិថិជនអ្នកគាំទ្រផលិតផល Apple ប្រាកដជាចងចាំយ៉ាងច្បាស់ដោយរាល់ iPhone ជំនាន់ក្រោយរបស់ Apple ទាំងអស់រមែងដាក់បង្ហាញនៅអំឡុងខែកញ្ញា។
ប៉ុន្តែតាមការព្យាករណ៍របស់គេហទំព័រ 9to5mac បានបង្ហាញនូវកាលបរិច្ឆេទជាក់លាក់មួយ។
+ពេលណា Apple ប្រកាស iPhone 11?
ខាងក្រោមបង្ហាញពីកាលបរិឆ្ឆេទចេញផ្សាយ iPhone កាលពីប៉ុន្មានឆ្នាំមុន៖
ថ្ងៃពុធ ទី ១២ កញ្ញា ឆ្នាំ ២០១៨
ថ្ងៃអង្គារ ទី ១២ កញ្ញា ឆ្នាំ ២០១៧
ថ្ងៃពុធ ទី ៧ កញ្ញា ឆ្នាំ ២០១៦
ថ្ងៃពុធ ទី ៩ កញ្ញា ឆ្នាំ ២០១៥
ជាក់ស្តែងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ Apple រមែងប្រកាសបង្ហាញ iPhone ជំនាន់ក្រោយនៅអំឡុងថ្ងៃអង្គារឬពុធ សប្តាហ៍ទីពីរប្រចាំខែកញ្ញា។ សម្រាប់ឆ្នាំនេះត្រូវបានប្រភពព្យាករណ៍ថាក្រុមហ៊ុនយក្សអាមេរិកក៏នឹងធ្វើនៅអំឡុងថ្ងៃទី ១០ ឬ ១១ ពោលគឺថ្ងៃទី ១០ ប៉ះថ្ងៃអង្គារមានភាគរយខ្ពស់ជាងសម្រាប់ការបើកព្រឹត្តិការណ៍។
+ពេលណា Apple ចេញលក់ iPhone 11?
ដោយយើងមិនលម្អិតពីកាលបរិច្ឆេទនៃការបើកឲ្យកុម្ម៉ង់ទិញ (Pre-Order) ដោយខាងក្រោមសង្ខេបពីកាលបរិច្ឆេទដាក់លក់ផ្លូវការនៅប៉ុន្មានឆ្នាំចុងក្រោយ៖
iPhone XS និង iPhone XS Max – ២១ កញ្ញា ២០១៨
iPhone XR – ២៦ តុលា ២០១៨
iPhone 8 និង iPhone 8 Plus - ២២ កញ្ញា ២០១៧
iPhone X – ៣ វិច្ឆិកា ២០១៧
iPhone 7 និង iPhone 7 Plus – ១៦ កញ្ញា ២០១៦
មិននិយាយដល់ការពន្យាពេលចេញលក់ ដូចជំនាន់ iPhone X និង iPhone XR ជាការពិត iPhone 11/11 Max ក៏ដូចជានាឡិកាឆ្លាតវៃ Apple Watch Series 5 រំពឹងនឹងចេញលក់នៅថ្ងៃសុក្រ ទី ២០ កញ្ញា ឆ្នាំ ២០១៩ (ទីផ្សារអាមេរិក)។
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
បែកស្នេហាមិនត្រឹមប៉ះពាល់ផ្លូវចិត្តទេ ថែមទាំងបង្កឲ្យមានបញ្ហានេះទៀត

គ្រូៗមកពីតាមបណ្តារាជធានី-ខេត្តទទួលការបណ្តុះបណ្តាលជំនាញក្នុងការបង្រៀនឲ្យកុមារគិតលេខលឿនមិនចាំបាច់ប្រើម៉ាស៊ីនគិតលេខ

គុណវិបត្តិនៃម៉ាស៊ីនត្រជាក់ដែលមិនធ្លាប់បានដឹង!

អត្តពលិក គ្រូបង្វឹក និងគណៈប្រតិភូប៉េតង់ចំនួន ១៨៨នាក់ ចូលរួម National School Games ឆ្នាំនេះ

យោបល់ទាំងអស់ (0)
គ្មានយោបល់