
Chanthou
· 2019-03-18
គុណវិបត្តិនៃម៉ាស៊ីនត្រជាក់ដែលមិនធ្លាប់បានដឹង!
0
ម៉ាស៊ីនត្រជាក់ដែលគេប្រើទូទាំងពិភពលោកដើម្បីផ្តល់ភាពត្រជាក់នៅតាមផ្ទះ មន្ទីពេទ្យ សាលារៀន ការិយាល័យធ្វីការ ផ្សារទំនើប និង កន្លែងជាច្រើនទៀត ក៏មានគុណសប្បត្តិ និង គុណវិបត្តផងដែរ។ យើងទាំងអស់គ្នាមានអារម្មណ៍ថាត្រជាក់ស្រួល ដល់ថ្នាក់ភ្លេចពីគុណវិបត្តរបស់វា។ ខាងក្រោមនេះ គឺជាគុណវិបត្តមួយចំនួនដែលបានមកពីម៉ាស៊ីនមួយនេះ៖
១ អាការៈល្ហិតល្ហៃអស់កម្លាំង និងខ្សោះខ្លួន
អ្នកដែលអង្គុយនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរពេកអាចប្រឈមនឹងអាការៈឈឺក្បាលរ៉ាំរ៉ៃ ល្ហិតល្ហៃ រសេះរសោះ ស្ងួតច្រមុះ ហាក់ដូចជាខ្សោះអ្វីម៉្យាងអស់ពីខ្លួន។ ក្រៅពីនោះ អ្នកអាចប្រឈមនឹងបញ្ហាខ្លាញ់សន្លាក់ និងបញ្ហាផ្លូវដង្ហើម។
២ ស្បែកស្ងួត
ប្រសិនបើបងប្អូនអង្គុយក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ និងដាក់កម្រិតអង្សាទាប បងប្អូនប្រឈមខ្ពស់នឹងអាការៈស្បែកស្ងួត ព្រោះស្បែកបាត់បង់សំនើម។ ដូចនេះ វិធីដោះស្រាយគឺត្រូវទទួលទានទឹកឲ្យបានគ្រប់គ្រាន់ និងលាបឡេការពារស្បែកអោយបានត្រឹមត្រូវ ពុំនោះទេ បងប្អូនអាចនឹងកើតជំងឺស្បែកស្ងួត (dry skin)។
៣ បញ្ហាសម្ពាធឈាម និងសន្លាក់
បើបងប្អូនមានអាការៈជំងឺប្រភេទនេះស្រាប់ហើយ នៅពេលត្រូវម៉ាស៊ីនត្រជាក់ទៀតនោះ បងប្អូននឹងរឹតតែប៉ះពាល់។ ម៉ាស៊ីនត្រជាក់អាចបណ្ដាលឲ្យសម្ពាធឈាមធ្លាក់ចុះ (low blood pressure) និងជំងឺឈឺសន្លាក់ (arthritis) និងប៉ះពាល់សរសៃប្រសាទថែមទៀតផង។
៤ ពិបាកនឹងកម្ដៅថ្ងៃ
នៅពេលដែលបងប្អូនធ្លាប់តែនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់យូរៗទៅ បងប្អូននឹងពិបាកទ្រាំនឹងកម្ដៅថ្ងៃ។ បើសីតុណ្ហភាពក្ដៅល្មមសម្រាប់មនុស្សទូទៅ វាបែរជាក្ដៅខ្លាំងសឹងតែខ្លោចសាច់សម្រាប់អ្នកដែលទម្លាប់ខ្លួននៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់។
៥ បញ្ហាលើការដកដង្ហើម
ក្រៅពីបញ្ចេញអុកស៊ីហ្សែន និងធាតុត្រជាក់ចូលក្នុងបន្ទប់ ម៉ាស៊ីនត្រជាក់ក៏នាំមកជាមួយនូវមេរោគគ្រប់ប្រភេទដែលរសាត់តាមខ្យល់ចូលក្នុងបន្ទប់ដែរ។ ការស្រាវជ្រាវរបស់មជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្ត្រប្រចាំរដ្ឋ លូស៊ីអាណា របស់សហរដ្ឋអាមេរិក បង្ហាញថាម៉ាស៊ីនត្រជាក់ស្រូបយកមេរោគប្រភេទខ្លះដែលបណ្ដាលឲ្យកើតជំងឺគ្រុនក្ដៅ (fever) និងជំងឺរលាកសួត (pneumonia)៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
បែកស្នេហាមិនត្រឹមប៉ះពាល់ផ្លូវចិត្តទេ ថែមទាំងបង្កឲ្យមានបញ្ហានេះទៀត

គ្រូៗមកពីតាមបណ្តារាជធានី-ខេត្តទទួលការបណ្តុះបណ្តាលជំនាញក្នុងការបង្រៀនឲ្យកុមារគិតលេខលឿនមិនចាំបាច់ប្រើម៉ាស៊ីនគិតលេខ

កត់ចំណាំទុក! នេះកាលបរិច្ឆេទអាចប្រកាសនិងដាក់លក់ iPhone XI/XI Max

អត្តពលិក គ្រូបង្វឹក និងគណៈប្រតិភូប៉េតង់ចំនួន ១៨៨នាក់ ចូលរួម National School Games ឆ្នាំនេះ

យោបល់ទាំងអស់ (0)
គ្មានយោបល់