
Mliss
· 2019-03-18
រដ្ឋាភិបាលលោកត្រាំបរាជ័យនៅក្នុងការ រារាំងសម្ព័ន្ធមិត្ត ប្រើប្រាស់Huawei
0
នៅពេលនេះ អាល្លឺម៉ង អង់គ្លេស ឥណ្ឌា និងបណ្តាប្រទេសអារ៉ាប បានបង្ហាញពីគោលជំហររបស់ខ្លួន ដោយមិនគាំទ្រអាមេរិក ហើយបោះបង់ក្រុមហ៊ុន Huawei របស់ចិនឡើយ។
ការខិតខំឃោសនារបស់ប្រធានាធិបតីដូណាលត្រាំ និងអូសទាញប្រទេសជាសម្ព័ន្ធមិត្តឲ្យឈប់ប្រើប្រាស់ បណ្តាញ5 G របស់ចិន ត្រូវបរាជ័យ។ រដ្ឋាភិបាលប្រទេសជាច្រើនជុំវិញពិភពលោក ក្នុងនោះមាន សម្ពន្ធមិត្តអាមេរិកបានច្រានចោល ការអូសទាញរបស់អាមេរិក ដោយនៅតែបន្តប្រើប្រាស់ សេវាកម្មរបស់ក្រុមហ៊ុន Huawei ដដែល។
សារព័ត៌មាន New York Times បានផ្សាយថា ជាច្រើនខែកន្លងមកអាមេរិកបានខិតខំ ដាក់គំនាប់ទៅលើ ក្រុមហ៊ុន បច្ចេកវិទ្យាចិន Huawei ដោយ បានស្នើរដល់បណ្តាប្រទេសជាសម្ព័ន្ធមិត្តបោះបង់ Huawei ក្នុងនោះមានសេវា 5G ។
សេវាកម្ម 5G ទទួលបានការចាប់អារម្ភយ៉ាងខ្លាំងពីបណ្តាប្រទេសអ្នកមាននៅលើពិភពលោក ទាំងប្រទេសនៅក្នុងតំបន់អឺរ៉ុប ។ កន្លងមក អង់គ្លេស អាល្លឺម៉ងបារាំងក៏បានពិចារណា បន្តជ្រើរើសក្រុមហ៊ុនចិន សម្រាប់បង្កើតបណ្តាញ5Gដដែល។
ការចោទប្រកាន់របស់អាមេរិកទៅលើក្រុមហ៊ុន Huawei ដោយមិនមានភស្តុតាងបញ្ចាក់ណាមួយនោះឡើយ ។មួយវិញទៀតប្រទេសជាច្រើនក៏បានធ្វើការស្រាវជ្រាវត្រួតពិនិត្យ ក៏មិនឃើញមានសកម្មភាពចារកិច្ចណាមួយនៅ Huawei នោះដែរ ។ ទាំងនោះហើយទើបប្រទេសជាច្រើន នៅតែមានទំនុកចិត្តទៅលើក្រុមហ៊ុនHuawei ដដែល៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់