
Mliss
· 2019-05-27
ស្វាមីរបស់ Chompoo Araya គិតថាខ្លួនជាបុរសដែលមានសំណាងបំផុតដែលមានភរិយាដ៏ល្អបែបនេះ
13
ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយថា កំពូលតារាសម្ដែងស្រីដ៏ល្បីល្បាញ Chompoo Araya បានរៀបការជាមួយស្វាមីដែលជាសេដ្ឋីមួយរូបនៅប្រទេសថៃ លោក Nott Visrut និងមានកូនភ្លោះប្រុសពីរនាក់ដ៏គួរឲ្យស្រលាញ់ផងដែរ។
នៅក្នុងកម្មវិធីមួយដែលតម្រូវឲ្យ អ្នកម្ដាយកូនភ្លោះនិងស្វាមី បង្ហាញពីអារម្មណ៍ពិតដែលមានចំពោះគ្នាចាប់តាំងពីពេលដែលបានកាន់ដៃគ្នាសាងសុភមង្គលក្នុងជីវិតជាប្ដីប្រពន្ធ។ នៅក្នុងកម្មវិធី តារាសម្ដែងស្រី Chompoo Araya និងស្វាមីបានបង្ហាញពីទឹកចិត្តស្រលាញ់ដែលមានចំពោះគ្នាទៅវិញទៅមកតាំងពីមុនរៀបការមកម្ល៉េះ។ ជាមួយគ្នានេះដែរ ស្វាមីសេដ្ឋី លោក Nott Visrut ក៏បានបង្ហាញពីទឹកចិត្តស្រលាញ់ក៏ដូចជាអរគុណដល់ភរិយាយ៉ាងខ្លាំងដែលបានចិញ្ចឹមបីបាច់កូនភ្លោះទាំងពីរ ក៏ដូចជាតែងតែជួយលើកទឹកចិត្តដល់លោករហូតមកមិនថាទោះជាមានរឿងអ្វីក៏ដោយ លោក Nott Visrut គិតថាខ្លួនគឺជាមនុស្សប្រុសដែលមានសំណាងបំផុតដែលមានភរិយាដ៏ល្អបែបនេះ។
ចំណែកឯតារាសម្ដែងស្រី Chompoo Araya ក៏បានអរគុណទាំងទឹកភ្នែកទៅកាន់ស្វាមីជាទីស្រលាញ់ផងដែរ ដែលតែងតែធ្វើឲ្យគ្រួសារដ៏តូចមួយនេះមានសុភមង្គលយ៉ាងខ្លាំងជាមួយនឹងស្នាមញញឹមរបស់កូនប្រុសភ្លោះទាំងពីរគឺ Shaifa និង Bhayu៕
អត្ថបទដោយ៖ ប៊េលឡា
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)
គ្មានយោបល់