
Reach
· 2019-03-24
ពលរដ្ឋអ៊ុយក្រែនច្រើនពាន់នាក់ បាតុកម្មប្រឆាំងអំពើពុករលួយ
0
ពលរដ្ឋក្នុងប្រទេសអ៊ុយក្រែនជាច្រើនពាន់នាក់ ក្រោមការគាំទ្រពីក្រុមស្តាំនិយម បាននាំគ្នាដង្ហែក្បួនធ្វើបាតុកម្ម ប្រឆាំងអំពើពុករលួយ ស្ថិតនៅកណ្តាលទីក្រុង គីវ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ។
ក្រុមបាតុករមានគ្នាប្រហែល៥ពាន់នាក់ បានទាមទាររដ្ឋាភិបាលឲ្យចាប់ខ្លួនពួកជនប្រព្រឹត្តអំពើពុករលួយ ដែលនៅកៀកកិតជាមួយប្រធានាធិបតី ជាពិសេសពួកមន្ត្រីបម្រើការនៅក្នុងក្រសួងការពារជាតិ ។
បាតុកម្មបានកើតឡើងអូសបន្លាយពេលជាច្រើនសប្តាហ៍មកហើយ ដែលផ្តោតសំខាន់ប្រឆាំងតែទៅលើអំពើពុករលួយ ។ ក្រុមគណបក្សស្តាំនិយមក្នុងប្រទេសអ៊ុយក្រែន គាំទ្រដល់បាតុកម្មនេះដែរ ។
សូមបញ្ជាក់ថា ដើមចមដែលមានបាតុកម្មនេះ គឺបន្ទាប់ពីការស៊ើបអង្កេតរបស់អ្នកកាសែតមួយរូប ចេញផ្សាយអត្ថបទកាលពីខែកុម្ភៈ ឆ្នាំ២០១៩ រកឃើញមន្ត្រីជាច្រើនរូប ដែលស្និទ្ធនឹងលោកប្រធានាធិបតី Petro Poroshenko មានពាក់ព័ន្ធអំពើពុករលួយស៊ីរូងយ៉ាងជ្រៅ ជាពិសេសក្នុងក្រុមហ៊ុនដែលគ្រប់គ្រងដោយPetro Poroshenko ផ្ទាល់តែម្តង ។
ក្រោយការចេញផ្សាយនេះភ្លាម បានធ្វើឲ្យពលរដ្ឋក្តៅក្រហាយ នាំគ្នាដង្ហែក្បួនធ្វើបាតុកម្ម ទាមទារឲ្យមានការចាប់ខ្លួនផ្តន្ទាទោសពួកមន្ត្រីដែលប្រព្រឹត្តអំពើពុករលួយទាំងនេះ ។ វាបានក្លាយជាបញ្ហាលំដាប់កំពូលតារាង ខណៈដែលអ៊ុយក្រែនគ្រោងរៀបចំបោះឆ្នោតប្រធានាធិបតីថ្ងៃទី៣១ ខែមីនា ខាងមុខនេះ ។
លោក Poroshenko ត្រូវគេមើលឃើញថា ខិតខំដើម្បីឈ្នះតំណែងប្រធានាធិបតីជាថ្មីម្តងទៀត ប៉ុន្តែក៏កំពុងប្រឈមនូវហានិភ័យខ្ពស់ផងដែរ ក្នុងបញ្ហាអំពើពុករលួយដ៏រាលដាល និងសង្គ្រាមជាមួយក្រុមផ្តាច់ខ្លួនគាំទ្រដោយប្រទេសរុស្ស៊ី ស្លាប់មនុស្សមិនក្រោមពី១៣,០០០នាក់នោះ ។ បញ្ហាទាំងនេះហើយជាទម្ងន់ដ៏ធ្ងន់ និងជាឧសគ្គធំ ដល់មហិច្ឆតាច្បាមតំណែងទី២របស់គាត់ ៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ការពិត ៦យ៉ាង ដែលស្ត្រីគួរចងចាំជានិច្ច ដើម្បីមានទំនុកចិត្ត និងសុភមង្គលក្នុងជីវិត

អង្គការ UN-ESCAP ប្តេជ្ញាបន្តគាំទ្រកម្ពុជាដើម្បីរៀបចំគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥

មនុស្ស ៣ ប្រភេទនេះ មិនងាយបង្ហោះអ្វីផ្ដេសផ្ដាសលើបណ្ដាញសង្គមនោះឡើយ

គ្រាន់តែទទួលទានអាហារទាំង៤មុខនេះជាប្រចាំនឹងជួយឱ្យឆ្អឹងកាន់តែរឹងមាំទ្វេដង

យោបល់ទាំងអស់ (0)