
Reach
· 2019-05-27
ចេះតែថប់ៗក្នុងអារម្មណ៍ក្រោយពីផឹកកាហ្វេរួច តែវាចឹងមែនអត់?
0
កាហ្វេច្រើនតែមានជាតិកាហ្វេអ៊ីន ហើយវាក៏ត្រូវបានគេប្រើប្រាស់ជាសារធាតុជំរុញដល់ចំណង់ចំណូលចិត្តរបស់ភេសជ្ជៈជាច្រើនផងដែរ។ តាមពិតទៅ ប្រជាជនអាមេរិកប្រមាណ ៨៥ភាគរយ គឺញ៉ាំជាតិកាហ្វេអ៊ីនពីកាហ្វេសឹងតែរាល់ថ្ងៃ។ មានទំនាក់ទំនងមួយរវាងការញ៉ាំជាតិកាហ្វេអ៊ីន និងសុខភាពផ្លូវចិត្ត។ គេធ្វើការកំណត់ទៅលើជំងឺផ្លូវចិត្តដោយផ្អែកទៅលើបញ្ហានៃជាតិកាហ្វេអ៊ីន ៤យ៉ាងដូចជា៖
- Caffeine Intoxication
- Caffeine Withdrawal
- Unspecified Caffeine-related Disorder
- Other Caffeine-induced Disorder (Anxiety Disorder, Sleep Disorder)
តាមការសិក្សាបានបង្ហាញថា កាហ្វេអ៊ីននឹងបង្កើនភាពប្រុងប្រយ័ត្នរបស់មនុស្សយើងតាមរយៈការទប់ស្កាត់សារធាតុគីមីក្នុងខួរក្បាល (Adenosine) ដែលធ្វើឲ្យអ្នកមានអារម្មណ៍អស់កម្លាំង ខណៈពេលដែលធ្វើឲ្យបញ្ចេញសារធាតុ Adrenalin ដែលត្រូវបានគេដឹងថាបង្កើនថាមពលក្នុងខ្លួន ក្នុងពេលតែមួយ។ បើសិនចំនួនជាតិកាហ្វេអ៊ីនខ្ពស់គ្រប់គ្រាន់ ឥទ្ធិពលរបស់វាក៏ខ្លាំងជាងមុន ដែលជាហេតុនាំឲ្យកើតជាអាការៈថប់ៗដោយសារតែជាតិកាហ្វេអ៊ីន។
តាមការសិក្សាមួយទៀតៀបានសង្កេតឃើញថា ការញ៉ាំកាហ្វេអ៊ីនច្រើនពេកអាចនាំឲ្យមានអាការៈស្រដៀងគ្នានឹងជំងឺចិត្តសាស្រ្តដូចជា ងងុយគេង និងថប់អារម្មណ៍ខុសធម្មតា បង្កើនភាពគ្រោះថ្នាក់ដល់ខ្លួនឯង និងអាការៈជំងឺចិត្តសាស្រ្តតែម្តង។
បើយោងទៅតាមរដ្ឋបាលចំណីអាហារ និងឱសថអាមេរិកបានឲ្យដឹងថា ការញ៉ាំជាតិកាហ្វេអ៊ីន ៤០០មីលីក្រាមក្នុងមួយថ្ងៃដែលស្មើកាហ្វេប្រហែល ៤ពែង ជាធម្មតាមិនបង្កជាឥទ្ធិពលអវិជ្ជមាន ឬគ្រោះថ្នាក់ដល់មនុស្សពេញវ័យឡើយ។ ប៉ុន្តែគេបានប៉ាន់ស្មានថា ការញ៉ាំជាតិកាហ្វេអ៊ីនរហូតដល់ ១២០០មីលីក្រាមអាចធ្វើឲ្យមានការពុលរហូតដល់ប្រកាច់បាន៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)