
Reach
· 2019-07-06
ប្រាសាទរបស់ឥណ្ឌាមួយនេះពិតជាអស្ចារ្យអត់សរសើរមិនបាន
#ឥណ្ឌា# #ចំណេះដឹង# #ប្រវត្តិសាស្ត្រ# #ប្រសាទបុរាណ#
0
បើនិយាយដល់ប្រទេសឥណ្ឌា នរណាៗក៏បានដឹងដែរថាប្រទេសនេះពោលពេញទៅដោយអរិយធម៌និងវប្បធម៌ដ៏ចំណាស់ ដែលមិនត្រឹមតែប៉ុណ្ណោះវប្បធម៌ឥណ្ឌាក៏បានផ្សព្វផ្សាយនិងហូរចូលទៅក្នុងប្រទេសមួយចំនួននៅក្នុងទ្វីបអាស៊ី ក្នុងនោះក៏មានប្រទេសកម្ពុជាយើងមួយផងដែរ។ ហេតុនេះហើយប្រទេសនេះក៏មានបន្សល់ទុកនូវប្រសាទបុរាណជាច្រើនដែលស្ដីអំពីវប្បធម៌និងស្ថានភាពកាលពីសម័យបុរាណរបស់ខ្លួនដូចគ្នានឹងប្រទេសយើងផងដែរ។
គេបានរកឃើញប្រាសាទបុរាណជាច្រើនដែលបានគិតថាបាត់បង់ទៅហើយជាបន្តបន្ទាប់ ដែលក្នុងនោះមានប្រាសាទ Meenakshi Amman ត្រូវបានគេស្គាល់ផងដែរថាជាប្រាសាទ Minakshi-Sundareshwara គឺជាប្រាសាទមួយក្នុងចំណោមប្រាសាទដែលមានវ័យចំណាស់ជាងគេនិងសំខាន់បំផុតនៅក្នុងប្រទេសឥណ្ឌា ដែលសាងសង់ឡើងដោយព្រះបាទ Kulashekarar Pandyan។ ប្រាសាទនេះមានទីតាំងស្ថិតនៅក្នុងទីក្រុងម៉ាឌូរ៉ៃ ហើយប្រាសាទនេះមានសារៈសំខាន់ខាងទេវកថានិងប្រវត្តិសាស្រ្តដ៏អស្ចារ្យដែលមានតាំងពីស.វទី១មកម្ល៉េះ ព្រោះគេបានសង្កេតឃើញមានតឹកតាងអំពីសម័យស.វទី១។ វាត្រូវបានគេជឿថាព្រះសិវៈបានសន្មតថាព្រះអង្គ Sundareswarar បានអភិសេកជាមួយនឹងប៉ាវ៉ាទី (Meenakshi) នៅកន្លែងដែលប្រាសាទស្ថិតនៅបច្ចុប្បន្ននេះ។ ប្រាសាទ Meenakshi ត្រូវបានគេដាក់ឈ្មោះថាជាអច្ឆរិយវត្ថុមួយនៃពិភពលោក ប៉ុន្តែមិនអាចដាក់បញ្ចូលទៅក្នុងបញ្ជីនៃ “អច្ឆរិយវត្ថុពិភពលោកទាំងប្រាំពីរ” ។ ទោះជាយ៉ាងណាក៏ដោយប្រាសាទនេះពិតជាផ្នែកមួយនៃ "អច្ឆរិយៈវត្ថុរបស់ប្រទេសឥណ្ឌា" មែន។ វាក៏ជាផ្នែកមួយនៃការទាក់ទាញដ៏សំខាន់នៃភាគខាងត្បូងប្រទេសឥណ្ឌាដោយមានអ្នកកាន់សាសនារាប់ពាន់នាក់បានប្រមូលផ្តុំគ្នាជារៀងរាល់ថ្ងៃ។ ក្នុងអំឡុងពេលនៃពិធីបុណ្យ Tirukalyanam ដែលប្រព្រឹត្តទៅក្នុងរយៈពេល 10 ថ្ងៃ ប្រាសាទនេះទាក់ទាញអ្នកចូលរួមជាងមួយលាននាក់។ ទោះបីជាមានមនុស្សជាច្រើនបានមកទស្សនាប្រាសាទនេះជារៀងរាល់ថ្ងៃក៏ដោយ ក៏ប្រាសាទនេះត្រូវបានថែរក្សាយ៉ាងល្អហើយត្រូវបានគេដាក់ឈ្មោះថា “Best Swachh Iconic Place” (កន្លែងនិមិត្ដរូបស្អាតស្អំ) នៅប្រទេសឥណ្ឌា។
(ជំនួយអត្ថបទពី culturalindia និង mystery of india)
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទិដ្ឋភាពទូទៅរហ័សនៃការរំពឹងទុកសេដ្ឋកិច្ច និងសង្គមសំខាន់ៗរបស់ខេត្តក្វាងស៊ីក្នុងឆ្នាំ ២០២៥

៥ យ៉ាងនេះមិនបាច់សន្សំទុកច្រើនពេកទេ ព្រោះកាន់តែសន្សំ គ្រោះកាន់តែច្រើន

អាថ៌កំបាំងអ្នកមាន! អ្នកមានកាន់តែមាន ព្រោះគេចូលចិត្តយកលុយវិនិយោគលើ ៣ នេះ

ហេតុផលទាំង ៧ យ៉ាងនេះហើយ ដែលធ្វើឱ្យស្រីៗសម័យនេះ កាន់តែខ្លាចជីវិតគូ មិនចង់រៀបការ

យោបល់ទាំងអស់ (0)