
Harbor Property
· 2024-03-12
WeChat: HB066886633
#ដើរលេង# #កោះរ៉ុងសន្លឹម# #ដើរលេងស្រុកខ្មែរ#
6906

កោះរ៉ុងសន្លឹមស្ថិតនៅប្រជុំកោះរ៉ុង ខេត្តព្រះសីហនុ សណ្ឋានកោះមានរាងបត់នៅចុងខាងត្បូង និងខាងជើង ដែលជាបាតុភូតធម្មជាតិបង្កើតឲ្យឆ្នេរទាំងមូលមានរាងជាបេះដូង ប្រកបដោយភាពស្រស់ស្អាត។ កោះរ៉ុងសន្លឹមស្ថិតនៅភាគខាងត្បូងនៃកោះរ៉ុង ចម្ងាយប្រហែលជា៤គីឡូម៉ែត្រ។ ភ្ញៀវទេសចរអាច ទស្សនាឆ្នេរខ្សាច់សក្បុស និងសមុទ្រថ្លាដូចកញ្ជក់។
ខាងក្រោមជាសកម្មភាពដ៏ល្អបំផុតទាំង៥ដែលលោកអ្នកគួរតែធ្វើ នៅពេលបានទៅលេងកំសាន្តកោះរ៉ុងសន្លឹម៖
ទឹកជ្រោះ៖ ក្រៅពីទឹកសមុទ្រនិងឆ្នេរដ៏ស្រស់ស្អាត នៅកោះរ៉ុងសន្លឹមក៏មានទឹកជ្រោះដ៏ស្រស់ស្អាត ដែលស្ថិតនៅជិតនឹងរីសត Freedom Island resort។ ទឹកជ្រោះដ៏ស្រស់ស្អាតនេះស្ថិតនៅកណ្តាលព្រៃ ប្រឹក្សាដ៏ស្ងប់ស្ងាត់។ ទឹកជ្រោះធម្មជាតិនេះហាក់បីដូចជាអាងទឹកធម្មជាតិដែលប្រកប់ខ្លួននៅកណ្តាល ព្រៃដ៏ត្រកាល។
ទស្សនាឆ្នេរ Lazy Beach៖ ឆ្នេរខ្សាច់ដ៏សក្បុសមួយនេះលាតសណ្ឋឹងវែងគួរឲ្យទាក់ទាញ។ ឆ្នេរនេះធ្លាប់ជាប់ជាឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតស្ថិតនៅក្នុងបញ្ជីឆ្នេរស្រស់ស្អាតបំផុតក្នុងពិភពលោក ដែលបានកត់ត្រាដោយ National Geographic។ ប្រសិនបើអ្នកសម្រេចចិត្តថាស្នាក់នៅទីនោះមួយយប់ នេះជាពេលដល់ល្អ ដែលអំណោយផលដល់លោកអ្នកក្នុងការមើលថ្ងៃលិច ដែលជាទិដ្ឋភាពមិនអាចបំភ្លេចបាន។

មុជទឹកសមុទ្រមើលផ្កាថ្ម៖ ជាកោះទេសចរដែលផ្តល់ជូននូវសេវាកម្មទេសចរដ៏សំបូរបែប ក្នុងនោះក៏មានការបម្រើជូនភ្ញៀវទេសចរក្នុងការកំសាន្តមើលផ្កាថ្ម (Snorkel and Scuba Dive)។ ឆ្លៀតមើលផ្កាថ្មនៅជុំវិញក្បែរឆ្នេរសមុទ្រកោះរ៉ុងហើយ។
ដំណើរកំសាន្តជុំវិញកោះ៖ អ្នកអាចជាវជាកញ្ចប់ទេសចរដែលផ្តល់ជូនដោយលោកអ្នក ដោយលោកអ្នកអាចជិះទូកស្ទូចត្រី និងដើរកំសាន្តតាមឆ្នេរ និងអាចមើលឃើញត្រីដូហ្វីនជាច្រើនហែលទឹកលេងទៅមក (ប្រសិនបើចំថ្ងៃល្អ និងសំណាងរបស់អ្នក) និងជិះទូកលេងនៅតាមបណ្តុំកោះជិតៗទីនោះផងដែរ។ អ្នកអាចមើលឃើញទេសភាពតាមកោះតូចធំជាច្រើន និងកំសាន្តអារម្មណ៍ជាមួយនឹងអាកាសធាតុត្រូពិក នៃដែនកោះរបស់កម្ពុជា។
ប៉មសមុទ្រ (The Lighthouse)៖ ប៉មសមុទ្រមួយបានបង្កប់ខ្លួនស្ថិតនៅចុងម្ចាងនៃឆ្នេរមួយ ដែលស្ថិតនៅទល់មុខ ឆ្នេរសារ៉ាសេន។ អាចធ្វើដំណើរទៅតាមច្រកចូលទៅកាន់ប៉មសមុទ្រនោះ វាមានរាងចម្ងាយឆ្ងាយគួរសមផងដែរ។ ទេសភាពថ្ងៃលិចនៅទីនោះពិតជាទីមនោរម្យ គួរឲ្យចង់គយគន់។
សូមជម្រាបផងដែរថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោរ៉ុង តម្លៃ៣០០លានដុល្លារអាមេរិក នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ បាននឹងកំពុងឈូសឆាយពង្រាបដីហើយ។ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង (លំដាប់ 4C) នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុងនេះ វិនិយោគដោយ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខមភេនី របស់អ្នកឧកញ៉ា គិត ម៉េង៕
អានអន្តបទបន្ថែម៖
- អ្នកជំនាញ៖ កម្ពុជាត្រូវមានអ្វីលើសពីអង្គរវត្តដើម្បីទាក់ទាញភ្ញៀវទេសចរ
- ឈ្វេងយល់អំពីការជួលផ្ទះក្នុងខេត្តព្រះសីហនុ
- ការអភិវឌ្ឍន៍គម្រោងរីសតប្រណិតនៅលើកោះនៃខេត្តព្រះសីហនុកាន់តែមានការរីកចម្រើន

ស្វែងរកគម្រោងអភិវឌ្ឍន៍ និងដីសម្រាប់លក់ នៅប្រទេសកម្ពុជា តាមរយៈ Harbor Property!
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖
Hotline: +855 99 252288 , +855 66 252288
(Telegram)/ +855 16 252288
WeChat: HB066886633

សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
បើឪពុកម្តាយស្លាប់ទៅ ទោះជាបងប្អូនបង្កើតក៏ដោយ ហាមជួយរឿង៣យ៉ាងនេះដាច់ខាត

អ្នកប្រើប្រាស់ចំនួន ៨០,០០០នាក់ មានការត្អូញត្អែរ អំពីការបោកប្រាស់ តាមប្រព័ន្ធផ្សព្វផ្សាយ សង្គមក្នុងឆ្នាំ ២០២៣

ហេតុអ្វីមនុស្សតែងតែនិយាយការពិតពេលស្រវឹង? តោះមកដឹងការបកស្រាយតាមបែបវិទ្យាសាស្រ្ត

ក្រុង Huainan ខេត្ត Anhui៖ សេដ្ឋកិច្ចពេលយប់នៅតំបន់ទេសចរណ៍វប្បធម៌ Chunshenli មានសន្ទុះខ្លាំង

យោបល់ទាំងអស់ (30)
BiivyBiivy
· 2024-11-20
🥺
កូដណែនាំ 91815366
· 2024-10-22
🥰🥰🥰
មិត្តកូដ59216102
· 2024-10-13
😍😍
PozzRa56
· 2024-09-23
ត្រឹមត្រូវហើយបង
Khem Sareit 52086075
· 2024-09-17
Ok
នាម ស្វាយ បី
· 2024-08-31
ok
គង់ ចំណាន
· 2024-08-31
ok
ID015
· 2024-07-28
ស្រស់ស្អាតណាស់
មិត្ត1000313696
· 2024-07-28
👍👍👍
Meak Mean
· 2024-07-21
Wow
សែម វត្តី-sem votey
· 2024-07-13
ok
Chanborey Paypal
· 2024-06-23
ok
សិលា ប្រុសសិលា
· 2024-06-19
😍
杜晓梅 លេខកូដណែនាំ 65395276
· 2024-05-21
Ok
ស្រុង ឡេងអៀង
· 2024-05-11
ok
- 1
- 2
ទៅកាន់