
Somoeurn
· 2019-03-28
Man Utd នឹងធ្វើដំណើរមកអាស៊ី នៅខែកក្កដាខាងមុខនេះ
0
យោងតាមការប្រកាសនៅលើវេបសាយផ្លូវការរបស់ក្លិបបិសាចក្រហម Manchester United បានឲ្យដឹងថា សមាជិកលីគកំពូលអង់គ្លេសមួយនេះ នឹងធ្វើដំណើរមកកាន់ទ្វីបអាស៊ី ក្នុងកម្មវិធីមុនបើករដូវកាលថ្មី ឬហៅថា Pre-Season នាខែកក្កដាខាងមុខនេះ។
ការធ្វើមកដល់ទ្វីបអាស៊ីរបស់ Man Utd នឹងមានការប្រកួតមួយទល់នឹងក្លិប Tottenham Hotspur នាថ្ងៃទី ២៥ ខែកក្កដា នៅឯទីក្រុង សៀងហៃ ប្រទេសចិន។ក្រៅពីការប្រកួតនៅទឹកដីទីក្រុងសៀងហៃ ក្លិប Manchester United ក៏មានគម្រោងធ្វើដំណើរទៅកាន់ប្រទេសអូស្ត្រាលី និងមកកាន់សិង្ហបុរី សម្រាប់ការប្រកួត ICC Cup ផងដែរ។
គួរបញ្ជាក់ថា ក្លិប Manchester United ក៏ធ្លាប់មកកាន់ទឹកដីប្រទេសចិនផងដែរ សម្រាប់ការប្រកួត ICC Cup ២០១៦ ទល់នឹង Manchester City ប៉ុន្តែការប្រកួតត្រូវរំសាយវិញ ដោយសារតែបញ្ហាទីលានមិនអំណោយផល៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
យោបល់ទាំងអស់ (0)