បង្ហោះផ្សាយ

ខ្មែរ

Somoeurn

· 2019-06-20

ជំងឺគ្រុនផ្តាសាយបក្សី H1N1 សម្លាប់ពលរដ្ឋមីយ៉ាន់ម៉ា៣នាក់

0

ក្រសួងសុខាភិបាល និងកីឡា នៃប្រទេសមីយ៉ានម៉ា បានចេញសេចក្ដីប្រកាសថា មានមនុស្សយ៉ាងតិច៣នាក់បានស្លាប់ ដោយសារតែករណីជំងឺគ្រុនផ្តាសាយបក្សី H1N1 កំពុងរាតត្បាត នៅក្នុងប្រទេសនេះ។

សាស្ត្រាចារ្យ Thar Tun Kyaw មន្ត្រីក្រសួងសុខាភិបាល និងកីឡារបស់មីយ៉ានម៉ា បានថ្លែងប្រាប់សារព័ត៌មានចិន ស៊ីនហួ ហើយចេញផ្សាយ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ថា ជនរងគ្រោះម្នាក់ បានបាត់បង់ជីវិត នៅមន្ទីរពេទ្យទូទៅ ក្នុងទីក្រុងយ៉ាំងហ្គូន និង២ករណីផ្សេងទៀត បានស្លាប់ នៅមន្ទីរពេទ្យ ក្នុងខេត្ត North Okkalapa និងនៅតំបន់ទីប្រជុំជន Insein របស់ប្រទេសមីយ៉ាន់ម៉ា។

សាស្រ្ដាចារ្យដដែល បានបន្តថា ករណីឆ្លងមេរោគខាងលើនេះ មានចំនួនសរុប៨ករណី នៅទូទាំងប្រទេស ហើយកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅ មានជនរងគ្រោះចំនួន៣នាក់បានបាត់បង់ជីវិត។

សូមបញ្ជាក់ថា ក្រុមអ្នកជំនាញ បានលើកឡើងថា អាការជំងឺគ្រុនផ្តាសាយ ឬផ្ទុកជំងឺ H1N1 នេះ គឺបង្ហាញសញ្ញាខាងក្រៅឲ្យឃើញថា អ្នកជំងឺមានអាការគ្រុនក្តៅ ក្អក ឈឺបំពង់ក ហៀរសំបោរ ឈឺខ្លួន ឈឺក្បាល ឈឺញាក់ និងក្អួតផងដែរ។

ការចេញផ្សាយរបស់ក្រសួងសុខាភិបាល នៃប្រទេសមីយ៉ាន់ម៉ា បានអះអាងថា រោគសញ្ញាជំងឺគ្រុនផ្តាសាយ ឬ H1N1 នេះ បានកើតឡើង ក្នុងរយៈពេលពីមួយថ្ងៃទៅប្រាំថ្ងៃ ដែលត្រូវគេហៅថា ដំណាក់កាលរយៈពេល នៃការក្អួត។ បន្ទាប់ពីអ្នកជំងឺបានប៉ះពាល់មនុស្សដែលឆ្លងមេរោគ H1N1 នេះ ។ មេរោគនេះបានឆ្លងរាលដាល តាមរយៈដំណក់ទឹក ចេញពីខ្យល់ ដូចជា ការកណ្តាស់ និងក្អក ឬឆ្លងតាមរយៈដៃដែលកខ្វក់ជាមួយនឹងការបញ្ចេញអំបូរ ជាដើម៕ thach086

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

ការណែនាំពិសេស