បង្ហោះផ្សាយ

ខ្មែរ

Somoeurn

· 2019-07-01

លួចរថយន្តតាក់ស៊ីម៉ែត្រ បើករត់ពីខណ្ឌ៧មករា មកជាប់ខ្នោះ នៅខណ្ឌទួលគោក

0

ភ្នំពេញៈ ជនសង័្សយមួយក្រុមបានបន្លំលួចរថយន្ដតាក់ស៊ីម៉ែត្រ ពីខណ្ឌ៧មករា​ ហើយព្យាយាមបើករត់គេចខ្លួន តែអស់លក្ខណ៍ ក៏ត្រូវសមត្ថកិច្ចស្ទាក់ចាប់បាន កាលពីវេលាម៉ោង១ និង២០នាទីរំលងអធ្រាត ឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ នៅក្បែរផ្លូវរថភ្លើង តាមផ្លូវលេខ៦០៨ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោល។

មន្រ្ដីនគរបាលខណ្ឌទួលគោក បានឲ្យដឹងថា ជនសង័្សយទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន រួមមាន ទី១- ឈ្មោះ ស៊ឹម សារិត ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរជាសន្ត្តិសុខ មានស្រុកកំណើត នៅភូមិសំរោងធំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល និងទី២-ឈ្មោះ ណារិត ហៅងិន ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ បានបើករថយន្ត ម៉ាក Toyota Prus ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2T-6522 យកមកចតទុក នៅការាស់សាំង សូគីម៉ិច តាមបណ្ដោយផ្លូវនេរុហ៍ កែងនឹងផ្លូវលេខ២២៥ ស្ថិតក្នុងខណ្ឌ៧មករា។ បន្ទាប់មក ម្ចាស់រថយន្ដបានឲ្យសោរថយន្តទៅជនសង័្សយជាសន្ត្តិសុខខាងលើ ដើម្បីរៀបចំទុកដាក់រថយន្ដ។ ប៉ុន្ដែបន្ទាប់ពីទទួលបានកូនសោពីជនរងគ្រោះជាម្ចាស់រថយន្ដហើយ ជនសង័្សយក៏ឆ្លៀតលួចយករថយន្តរបស់ជនរងគ្រោះ ដោយដោះប្រព័ន្ធ GPS ចេញពីរថយន្ត ដើម្បីបំភ័ន្ដការសង័្សយ។

មន្រ្ដីនគរបាលដដែល បានបន្ដថា ក្រោយពេលម្ចាស់រថយន្ដដឹងថា បាត់រថយន្តរបស់ខ្លួនហើយ ក៏រាយការណ៍មកប្រាប់សមត្ថកិច្ចមូលដ្ឋាន នៅក្នុងខណ្ឌ៧មករា​ ឲ្យជួយអន្តរាគមន៍។ ភ្លាមៗនោះ សមត្ថកិច្ចខណ្ឌ៧មករា និងខណ្ឌទួលគោក បានចេញប្រតិបត្ដិការ ស្រាយជ្រាវ រហូតឃាត់ខ្លួនជនសង័្សយបានចំនួន២នាក់ និងម្នាក់ទៀតបានរត់គេចខ្លួនបាត់។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនជនសង័្សយ និងវត្ថុតាង ទៅសាកសួរជាបឋម នៅក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលបឹងកក់២ មុននឹងបញ្ជូនទៅឲ្យនគរបាលខណ្ឌ៧មករា ចាត់បន្ដតាមនីតិវិធី។ ដោយឡែក​បក្ខពួករបស់ពួកគេម្នាក់ទៀត ដែលកំពុងរត់គេចខ្លួន ក៏កំពុងស្ថិតក្នុងការតាមចាប់ខ្លួនរបស់សមត្ថកិច្ច នៅឡើយ៕ ដោយលោក តុង សីហា និងលោក ផេង សុភាព

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)

គ្មាន​យោបល់

ការណែនាំពិសេស