
Anchali
· 2019-04-03
កម្របានឃើញ! តាមពិតដើមស្រ្តប៊ឺរីគេបណ្ដុះដោយប្រើវិធីនេះសោះ
0
អ្នកណាខ្លះធ្លាប់តែញ៉ាំស្រ្តប៊ឺរីតែមិនដែលដឹងគេដាំយ៉ាងម៉េច? ថ្ងៃនេះលែងឆ្ងល់ហើយ ព្រោះ កញ្ញា និងបង្ហាញពីរបៀបបណ្ដុះដើមស្រ្តប៊ឺរីតាមដំណាក់កាលនីមួយៗយ៉ាងលម្អិតនៅខាងក្រោមនេះ៖
១. រៀបចំផ្លែស្រ្តប៊ឺរីហើយលាងទឹកឲ្យស្អាត
២. ចិតយកសម្បកស្ដើងៗចេញ ហើយដាក់វានៅលើក្រដាសស្ងួត
៣. ដាក់ហាលឲ្យស្ងួត ២ថ្ងៃ រហូតដល់លេចចេញគ្រាប់វាមកក្រៅ
៤. យកដៃបោសថ្នមៗ ហើយប្រមូលគ្រាប់ចេញមក
៥. ប្រមូលគ្រាប់ដាក់ក្នុងប្រអប់ជ័រមួយ ខណៈពេលដែលអ្នកកំពុងតែរៀបចំដី
៦. ប្រើប្រអប់ជ័រដែលចោះរន្ធពីក្រោមដាក់ដីលាយជាមួយជីកំប៉ុស
៧. សាបគ្រាប់ដែលប្រមូលរួចនៅលើដីដែលលាយហើយ
៨. ប្រើជីកំប៉ុសដាក់គ្របពីលើគ្រាប់មួយជាន់ទៀត ហើយបាចទឹក
៩. ត្រូវរក្សាឲ្យមានជាតិសំណើមនៅពេលកំពុងដំណើរការការបណ្ដុះ គ្រាប់នឹងលូតលាស់ចន្លោះពី ១០ ទៅ ៣០ថ្ងៃបន្ទាប់ពីសាបហើយ
១០. បន្ទាប់រយៈពេល ២ ខែ ស្លឹកវានឹងលាស់ចេញមក ហើយអាចចែកដើមស្រ្តប៊ឺរីដាក់បណ្ដុះក្នុងថង់ផ្សេងៗគ្នាបានហើយ
១១. ដើមស្រ្តប៊ឺរីបានចែកមកដាំក្នុងថង់ថ្មីផ្សេងៗគ្នា
១២. ២ សប្ដាហ៍បន្ទាប់ពីចែកដាំក្នុងថង់ផ្សេង គេក៏អាចឃើញស្លឹកបែកជាបី ហើយត្រូវដាក់ជីសរីរាង្គបន្ថែម
១៣. ១ សប្ដាហ៍ក្រោយមកទៀតស្លឹកក៏លាស់ចេញមកក្រៅ
១៤. ៣ ខែបន្ទាប់ពីសាបហើយ ស្តូឡុងក៏ចាប់ផ្ដើមលេចឡើង កាត់ស្តូឡុងចោលដើម្បីរក្សារុក្ខជាតិឲ្យកាន់តែរឹងមាំ
១៥. ផ្ទេរចេញម្ដងទៀតទៅកាន់ថង់ធំជាងមុន
១៦. បន្ទាប់ពីអស់រយៈពេល ៤ ខែនៃការមើលថែយ៉ាងយកចិត្តទុកដាក់ ឥឡូវនេះដើមស្រ្តប៊ឺរីលូតលាស់បានយ៉ាងល្អ
១៧. ៤ ខែ ១៨ ថ្ងៃ ផ្កាក៏ចាប់ផ្ដើមបង្ហាញចេញមក
១៨. ក្តិបស្រ្តប៊ឺរីចាប់ផ្ដើមចេញរូបរាង
១៩. ផ្លែចាប់ផ្ដើមរៀងចាស់
២០. ៥ ខែ ១៣ ថ្ងៃ ដែលបានបណ្ដុះចេញពីគ្រាប់ ផ្លែស្រ្តប៊ឺរីក៏ទុំ មានរសជាតិឆ្ងាញ់ និងមានក្លិនក្រអូប៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីក្លែងបន្លំឯកសណ្ឋានជាមន្ត្រីនគរបាលជាតិ

សហគមន៍កសិកម្មទំនើបចំនួន២ ក្នុងខេត្តសៀមរាប ត្រៀមពួ្រតដៃគ្នារៀបចំផលិតកម្មបន្លែសុវត្ថិភាពរួមគ្នា

ស៊យធំហើយប្រុសៗ! ស្រឡាញ់ រៀបការប៉ះមនុស្សស្រី ៣ ប្រភេទនេះ ជីវិតអ្នកមានតែធ្លាក់ចុះ រកលុយក៏មិនបានដែរ

មនុស្សឆ្លាតនឹងធ្វើពុតជាល្ងង់ ពេលជួបស្ថានភាព៣យ៉ាងនេះ ដើម្បីរក្សាភាពស្ងប់សុខក្នុងជីវិត

យោបល់ទាំងអស់ (0)