
Anchali
· 2019-03-06
Dani Carvajal ថា នេះគឺជារដូវកាលចង្រៃបំផុត សម្រាប់ Real
0
Real Madrid បានធ្លាក់ចេញពីពាន Champions Leagues ក្នុងវគ្គ១៦ក្រុមចុងក្រោយ ដោយសារថ្វីជើងរបស់ Ajax។ បរាជ័យនេះខ្សែការពារស្ដាំ Dani Carvajal របស់ Madrid បាននិយាយថា វាជារដូវកាលចង្រៃមួយ។
Ajax បានយកឈ្នះ Madrid ក្នុងជើងទីពីរ ៤-១ សរុបទាំងពីរជើង ៥-៣។ រដូវកាលនេះពិតជាមិនសូវកាក់កបសម្រាប់ Gareth Bale ដោយដើមរដូវកាលគ្រប់គ្នារំពឹងថា គេនឹងអាចជំនួសកន្លែងរបស់ Cristiano Ronaldo។ Thibaut Courtois ដែលក្លឹបនាំចូលកាលពីរដូវក្ដៅកន្លងទៅក៏មិនទាន់បង្ហាញភាពលេចធ្លោណាមួយដើម្បីជួយក្រុម។
ក្រោយចប់ការប្រកួតជាមួយ Ajax ខ្សែការពារ Carvajal បានលើកឡើងថា៖ “ពួកយើងត្រូវតែអាជីព។ ពួកយើងមិនត្រូវលាក់បាំងនោះទេ។ ពួកយើងត្រូវតែបង្ហាញមុខ ប៉ុន្តែពួកយើងដឹងថា នេះជារដូវកាលដ៏ចង្រៃមួយ។ នេះគឺជាយប់ដ៏អាក្រក់បំផុតសម្រាប់អាជីពរបស់ខ្ញុំ។ ក្នុងមួយសប្ដាហ៍ពួកយើងចាញ់គ្រប់ប្រកួត ហើយចាញ់ក្នុងផ្ទះទៀត"៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
យោបល់ទាំងអស់ (0)
គ្មានយោបល់