
Anchali
· 2019-07-25
ងាយៗ! បាត់ទល់លាមកឆាប់រហ័ស ដោយគ្រាន់តែទទួលទានភេសជ្ជៈទាំងនេះ
#គន្លឹះថែទាំសុខភាព# #ទល់លាមក# #សុខភាព# #ភេសជ្ជៈ#
9
ជាធម្មតាអាការទល់លាមកកើតមានឡើងនៅពេលប្រព័ន្ធរំលាយអាហារ ឬក្រពះពោះវៀនជួបភាពពិបាកក្នុងការរំលាយ និងធ្វើចលនាបណ្ដាលឱ្យមានការស្ដុកកាកសំណល់មិនបញ្ចេញមកក្រៅរហូតដល់ទៅច្រើនជាង ៣ថ្ងៃ។ បញ្ហាទល់លាមក គឺមិនមែនជារឿងលេងសើចនោះទេ ខណៈដែលរាងកាយត្រូវការបញ្ចេញកាកសំណល់ដើម្បីជៀសវាងការបង្កទៅជាជាតិពុលផ្ដល់ផលប៉ះពាល់គួរអោយព្រួយបារម្ភក្នុងរាងកាយ។ ថ្ងៃនេះវេបសាយសុខភាពនឹងបង្ហាញអោយដឹងពីវិធីងាយៗដើម្បីព្យាបាលអាការទល់លាមកឆាប់រហ័ស៖
១. ទឹក
ការទទួលទានទឹក គឺចាំបាច់ណាស់នៅពេលអ្នកទល់លាមក។ អ្នកគួរបង្កើនការទទួលទានទឹកដើម្បីទប់ស្កាត់បញ្ហាលាមកឡើងរឹងស្ងួតពិបាកនឹងបញ្ចេញ។ ការទទួលទានទឹកច្រើនគ្រប់គ្រាន់ធ្វើឱ្យលាមកទន់ងាយនឹងបញ្ចេញមកក្រៅ។ អ្នកក៏អាចទទួលទានទឹកក្រូចឆ្មារផងដែរ ដោយគ្រាន់តែច្របាច់ក្រូចឆ្មារមួយចូលក្នុងទឹកក្ដៅឧណ្ហៗ ១ពែង។ ទឹកក្រូចឆ្មារក្ដៅឧណ្ហៗជួយសម្រួលដល់ការរំលាយអាហារឱ្យកាន់តែប្រសើរ និងសកម្ម។
២. ទឹកផ្លែឪឡឹកស្រស់
ជាជម្រើសនៃភេសជ្ជៈដ៏ប្រសើរបំផុតមួយសម្រាប់អ្នកដែលមានបញ្ហាទល់លាមក នោះក៏ព្រោះតែឪឡឹកមានផ្ទុកសម្បូរទៅដោយជាតិទឹក និងជាតិសរសៃដែលជួយសម្រួលចលនាពោះវៀន ព្រមទាំងទប់ស្កាត់បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយដែលបណ្ដាលឱ្យទល់លាមកទៀតផង។
៣. ទឹកផ្លែព្រូន
មិនថាទទួលទានផ្លែ ឬទឹកផ្លែព្រូននោះទេ គឺសុទ្ធតែផ្ដល់លទ្ធផលល្អប្រសើរចំពោះការដោះស្រាយបញ្ហាពិបាកក្នុងការបត់ជើងធំ។ ផ្លែឈើប្រភេទនេះ គឺជាប្រភពដ៏អស្ចារ្យនៃជាតិសរសៃ និងសារធាតុ sorbitol ដែលជួយបន្ទន់លាមក។ ដូច្នេះដើម្បីបង្ការក៏ដូចជាព្យាបាលបញ្ហាទល់លាមក ចូរទទួលទានទឹកផ្លែព្រូនឲ្យបាន ២កែវ ក្នុងមួយថ្ងៃ គឺពេលព្រឹក និងពេលយប់។
៤. ទឹកផ្លែប៉ោមស្រស់
មានផ្ទុកសម្បូរទៅដោយជាតិសរសៃ និងសារធាតុ Sorbitol ដែលជួយធ្វើឱ្យមុខងារនៃពោះវៀនកាន់តែប្រសើរឡើង។ អ្នកទទួលទានជាតិសរសៃច្រើនប៉ុណ្ណា លាមករបស់អ្នកកាន់តែទន់ប៉ុននោះដែរ ហើយរាងកាយអាចបញ្ចេញវាបានយ៉ាងងាយជៀសផុតពីបញ្ហាទល់លាមក។
៥. ទឹកក្រូចឆ្មារ
អាស៊ីតស៊ីទ្រីកដែលមានផ្ទុកនៅក្នុងក្រូចឆ្មារ គឺអាចជួយបង្កើនប្រព័ន្ធរំលាយអាហារ ដូច្នេះវានឹងអាចកម្ចាត់ ឬបញ្ចេញនូវកាកសំណល់ រួមទាំងជាតិពុលចេញពីរាងកាយបានយ៉ាងប្រសើរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់ក្រូចឆ្មារមួយចូលក្នុងទឹកក្ដៅឧណ្ហៗ ១ពែង រួចទទួលទានភេសជ្ជៈនេះដើម្បីធ្វើឱ្យការរំលាយអាហារកាន់តែប្រសើរ និងសកម្ម៕
សេចក្តីថ្លែងការណ៍លើកលែង
អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និងគោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។
ស្នាដៃពេញនិយមរបស់គាត់
ការណែនាំពិសេស
ទម្ងន់ ៣៨ តោន ដោយគ្មានចំណុចផ្សារ គប់ភ្លើង "Snow Charm Lilac" នៃ ព្រឹត្តិការណ៍កីឡាអាស៊ីរដូវរងាត្រូវបានផលិតតាមរបៀបនេះ!

ឆុងហេង! ហេងខ្លាំងអ្នកឆ្នាំទាំង ៣ ចាប់ពីពាក់កណ្ដាលខែនេះរហូតដល់ដាច់ខែ ដែលជាខែខ្មោច

ចង់ចូលនិវត្តន៍ដោយស្ងប់ចិត្ត ត្រឹមតែការសន្សំមិនគ្រប់គ្រាន់ទេ អ្នកត្រូវយល់ពីវិធីរកលុយបន្ថែម៣យ៉ាងនេះ

គ្រួសារណាដែលមានលក្ខណៈ៣យ៉ាងនេះនឹងត្រូវវិនាសមិនថាអ្នកមានប៉ុណ្ណាក៏ដោយ

យោបល់ទាំងអស់ (0)