បង្ហោះផ្សាយ

ខ្មែរ

Anchali

· 2019-04-18

ស្វែងយល់ពីសត្វមូសទាំងអស់គ្នា!

0

-មូសពីគ្រួសារនៃពពួកសត្វ Culicidae។

-ពាក្យថា " mosquito" គឺពាក្យមកពី អេស្ប៉ាញនិងព័រទុយហ្គាល់មានន័យថា "រុយតូច" ។

-មានសត្វមូសជាង 3.500 ប្រភេទ ទូទាំងពិភពលោក។

-សត្វមូសបណ្តាលឱ្យមានការស្លាប់ច្រើនជាងសត្វដទៃទៀតនៅក្នុងពិភពលោក ពួកវាជាអ្នកផ្ទុកជំងឺដូចជា ជំងឺគ្រុនចាញ់ គ្រុនឈាម គ្រុនក្តៅ ដែលអាចចម្លងទៅមនុស្សនិងសត្វនៅពេលមូសខាំ ។

-មានតែសត្វមូសញីប៉ុណ្ណោះ ដែលខាំបឺតឈាម។

-នៅពេលដែលសត្វមូសញីខាំបឺតឈាម នៅលើពោះរបស់ពួកវា ពង្រីកហើយអាចផ្ទុកទំងន់រាងកាយរបស់ខ្លួនដល់ទៅ 3 ឯណោះ។

-មូសចូលចិត្តឈាមប្រភេទ O, មនុស្សដែលមានកំដៅរាងកាយខ្ពស់, ស្ត្រីមានផ្ទៃពោះ។ មូលហេតុនេះ ភាគច្រើនដោយសារមូសអាចដឹងពីឧស្ម័នកាបូនឌីអុកស៊ីត (CO2) ពីចម្ងាយរហូតដល់ 100 ហ្វីត។ នេះជាមូលហេតុដែលពួកវា ហើរនៅក្បាលរបស់យើង នៅពេលដែលយើងបញ្ចេញឧស្ម័ន CO2 ។

-សត្វមូសញី អាចរស់នៅបានពី រយៈពេលពីរសប្តាហ៍ ទៅ មួយខែ ចំនែកឯមូសឈ្មោលជាធម្មតារស់នៅរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ។

-សត្វមូសញី ចូលចិត្តពងនៅក្នុងទឹកល្អក់ នឹងកន្លែងដែលដក់ទឹក។

-មូសខ្លះអាច ហើរបានរហូតដល់ 4 ម៉ោង ក្នុងល្បឿន 1-2 គីឡូម៉ែត្រក្នុងមួយម៉ោង (0,6 - 1 ម៉ាយក្នុងមួយម៉ោង) ប៉ុន្តែវាក៏ជាសត្វល្អិតហោះយឺតបំផុតផងដែរ។

-មូសអាចបក់ស្លាបរបស់ពួកគេចន្លោះពី 450 ទៅ 600 ដងក្នុងមួយវិនាទី!

សេចក្តីថ្លែងការណ៍លើកលែង

អត្ថបទនេះបានមកពីអ្នកប្រើប្រាស់របស់ TNAOT APP មិនតំណាងឱ្យទស្សនៈ និង​គោលជំហរណាមួយរបស់យើងខ្ញុំឡើយ។ ប្រសិនបើមានបញ្ហាបំពានកម្មសិទ្ធិ សូមទាក់ទងមកកាន់យើងខ្ញុំដើម្បីបញ្ជាក់ការលុប។

យោបល់ទាំងអស់ (0)